វៀតណាម រំពឹងខ្ពស់ការនាំចេញសម្លៀកបំពាក់របស់ខ្លួន នឹងកើនឡើងដល់ជាង ៤៣ ពាន់លានដុល្លារនៅឆ្នាំនេះ

អន្តរជាតិ

ការនាំចេញសម្លៀកបំពាក់របស់វៀតណាម ត្រូវបានគេរំពឹងថា នឹងកើនឡើង ៧,៤% ដល់ចំនួន ៤៣,៥ ពាន់លានដុល្លារ នៅឆ្នាំនេះ ខណ:បណ្តារោងចក្រ នៅតែបន្តផលិត បើទោះបីជាមានការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ ក៏ដោយ ។ យ៉ាងណានេះបើតាមសមាគមវាយនភណ្ឌ និងកាត់ដេររបស់វៀតណាម បានប្រាប់ទៅកាន់ Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងចំណោមកក្រុមហ៊ុនផលិតធំៗរបស់ពិភពលោក សម្រាប់ម៉ាកយីហោល្បីៗដូចជា Nike , Zara និង H&M ថ្មីៗនេះ ប្រទេសវៀតណាម បានលុបចោលជុំវិញច្បាប់ទប់ស្កាត់ជំងឺកូវីដ ១៩ មួយចំនួនធំ ដែលកាលពីឆ្នាំមុន បានបង្អាក់ទៅដល់ផលិតកម្ម និងរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ជាសកល ។

ដោយឡែក បើតាមអនុប្រធាសមាគមវាយនភណ្ឌ និងកាត់ដេរវៀតណាម លោក Troung Van Cam បាននិយាយនៅក្នុងបទសម្ភាសមួយ នៅសប្តាហ៍នេះថា “ជំងឺរាតត្បាត នឹងជះឥទ្ធិពលតិចតួច ទៅលើឧស្សាហកម្មកាត់ដេរ និងវាយនភណ្ឌរបស់វៀតណាម នៅឆ្នាំនេះ ដោយសារតែអត្រានៃការចាក់វ៉ាក់សាំង មានចំនួនខ្ពស់ ” ។

គួរឱ្យដឹងផងដែរថា ការឆ្លងថ្មីនៃជំងឺកូវីដ ១៩ ប្រចាំថ្ងៃនៅវៀតណាម បានឈានដល់កម្រិតខ្ពស់បំផុត កាលពីថ្ងៃអង្គារ ប៉ុន្តែយ៉ាងណា អាជីវកម្ម និងអ្នកជំនាញជាច្រើន បាននិយាយថា ហានិភ័យនៃការបិទខ្ទប់ប្រទេសឡើងវិញដូចកាលពីឆ្នាំមុន គឺមានភាគរយតិចជាងក្នុងពេលឥឡូវ ព្រោះថាកម្មកររោងចក្ររាប់លាននាក់បានចាក់វ៉ាក់សាំង ហើយជាមួយនឹងវីរុសបម្លែងខ្លួនថ្មីអូមីក្រុង គឺមិនសូវធ្ងន់ធ្ងរនោះឡើយ ៕

ប្រភព: CNA