គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគ K (CAMBODIA) CO., LTD ដើម្បីបង្កើតរោងចក្រផ្គុំដំឡើងរថយន្ត អ៊ីស៊ូហ្ស៊ុ (ISUZU) តម្លៃប្រមាណជាង ៧,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦៦កន្លែង។
បើតាម CDC រោងចក្រដំឡើងរថយន្ត ISUZU មានទីតាំងស្ថិតនៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ការអនុញ្ញាតិរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានកើនចំនួនរោងចក្រផ្គុំដំឡើងរថយន្តបន្ថែម ខណៈរោងចក្រផ្គុំនិងដំឡើងរថយន្ត Ford ប្រភេទ Ford Renger និងFord Everest បច្ចុប្បន្នបាននឹងកំពុងដំណើរការសាងសង់ជិតរួចរាល់ហើយ ដែលនឹងចាប់ដំណើរការខ្សែចង្វាក់ផលិតកម្ម ក្នុងខែមេសាឆាប់ៗខាងមុខ នៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ខេត្តពោធិ៍សាត់៕