មង្គលការ​កូន​មហាសេដ្ឋី​សិង្ហបុរី គ្រាន់តែ​កាដូ​កូនកំលោះ​ជូន​កូនក្រមុំ តម្លៃ​ជាង ១,៥ លាន​ដុល្លារ

អន្តរជាតិ

កាលពី​ថ្ងៃទី ១៦ ​កុម្ភៈ​កន្លង​ទៅ កូនស្រី​របស់​ស្ដេចត្រាញ់​សិង្ហបុរី​ Peter Lim បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​នឹង​សង្សារ​របស់​នាង ដែល​មិន​ត្រូវបាន​ទម្លាយ​ឲ្យ​ដឹង​ពី​ប្រវត្តិរូប​នៅឡើយ ដោយ​ត្រូវ​បាន​គេ​ហៅ​ថា “L”។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កូនកំលោះ​ម្នាក់​នេះ​បាន​សុំ​ Kim Lim រៀបការ​កាលពី​ខែកញ្ញា​កន្លង​ទៅ ជាមួយ​នឹង​ចិញ្ចៀន​ពេជ្រ​ ដែល​មាន​តម្លៃ​អាច​ទិញបាន​ខុនដូ HBD នៅ​សិង្ហបុរី​មួយ។

ដោយសារ​ជាប់​សែស្រឡាយ​ចិន ដូច្នេះ​កម្មវិធី​មង្គលការ​ក៏​បាន​ប្រារព្ធ​ធ្វើ​ទៅ​តាម​ប្រពៃណី​ចិន​ ដែល​ក្នុង​នោះ​មាន​កម្មវិធី​មួយ​ឈ្មោះ​ថា Guo Da Li ដែល​តម្រូវ​ឲ្យ​គ្រួសារ​កូនកំលោះ​នាំ​យក​កាដូ​ជូន​ដល់​គ្រួសារ​កូនក្រមុំ ដើម្បី​បង្ហាញ​ពី​ការ​គោរព និង​ភាព​ស្មោះត្រង់ ហើយ​គ្រួសារ​កូនក្រមុំ​ត្រូវ​ទទួល​យក​កាដូ​ទាំងនោះ ដើម្បី​សំដែង​ពី​ការ​ទទួល​យក​កូនកំលោះ​ចូល​ក្នុង​គ្រួសារ។

កាដូ​ដែល​ L បាន​ជូន​ដល់​គ្រួសារ​មហាសេដ្ឋី​ដែល​មាន​ទ្រព្យសម្បត្តិ​ប្រមាណ ២,៥ ពាន់​លាន​ដុល្លារ​មួយ​នេះ​ មាន​ដូចគ្នា មាស​គីឡូ ១៥ ដុំ កងដៃ​និង​ខ្សែដៃ​រូប​នាគ និង​មយូរា​ ៨ គូ ខ្សែក​មាស ២ ខ្សែ ចិញ្ចៀន​មាស និង​ក្រវិល​មាស​ជាច្រើន​គូ កាបូប​ម៉ាក Hermes ២ នាឡិកា Rolex ១​គូ គ្រឿង​អលង្ការ​ពេជ្រ ២ ឈុត​មាន​ឆ្លាក់ឈ្មោះ Jimmy Choos និង​របស់របរ​ជាច្រើន​ទៀត។

ដោយឡែក​បើ​យោង​តាម​ការ​ចុះ​ផ្សាយ ពី ICON បាន​ឲ្យ​ដឹងថា តម្លៃ​សរុប​នៃ​កាដូ​ដែល​គ្រួសារ​កូនកំលោះ​ផ្ដល់​ជូន​គ្រួសារ​កូនក្រមុំ​គឺ​មាន​តម្លៃ​ប្រហែល ២ លាន​ដុល្លារ​សាំងហ្គាពួរ ឬ ១,៥ លាន​ដុល្លារ​អាមេរិក។

បញ្ជាក់​ដែរ​ថា តាមពិត​ទៅ Lim ធ្លាប់​មាន​គ្រួសារ​ម្ដង​ហើយ តែ​ដោយសារ​រស់នៅ​មិន​ចុះសម្រុង​ក៏​សម្រេចចិត្ត​លែងលះ និង​បន្សល់​កូនប្រុស​ម្នាក់​ជា​ចំណងដៃ ខណៈ​ស្វាមី​ថ្មី​ម្នាក់​នេះ​គឺ​មិនត្រូវ​បាន​ដឹង​ច្បាស់​ពី​ប្រវត្តិ​នៅឡើយ សូម្បី​តែ​ឈ្មោះ ដោយ​គ្រាន់តែ​ដឹង​ថា រូប​គេ​និង Lim ធ្វើការ​នៅ​លើ​វិស័យ IT ជាមួយ​គ្នា​អស់​រយៈពេល​យូរ​ក្រែល​ដែរ​ ហើយ​បើ​មើល​តាម​កាដូ​ដែល​ជូន​នេះ សមល្មម​អាច​សន្និដ្ឋាន​ថា គ្រួសារ​កូនកំលោះ​ក៏​ស្ថិត​នៅ​ក្នុង​លំដាប់​អភិជន​ដូចគ្នា៕

ប្រភព: cnaluxury