មហាសេដ្ឋី​មាន​បំផុត​ទី ៣ Jeff Bezos ប្រកាស​បរិច្ចាគ​ភាគហ៊ុន​តម្លៃ​ជិត ១០០ លាន​ដុល្លារ

អន្តរជាតិ

យោង​ទៅ​តាម​ការ​អះអាង​ពី​ឯកសារ​គណៈកម្មការ​មូលបត្រ​បាន​ឲ្យ​ដឹងថា ស្ថាបនិក​ក្រុមហ៊ុន​ Amzazon លោក Jeff Bezos បាន​បរិច្ចាគ​ភាគហ៊ុន​ដែល​មាន​តម្លៃ​ដល់ ទៅ ៩៩,២ លាន​ដុល្លារ​កាលពី​សប្ដាហ៍​មុន​ទៅ​កាន់​ក្រុម​មិន​រក​ប្រាក់ចំណេញ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មក​ទល់​នឹង​ពេលនេះ ទិសដៅ​ដែល Bezos បាន​បរិច្ចាគ​ប្រាក់កាស​ទាំងនោះ​គឺ​មិនទាន់​បាន​បង្ហើប​ជា​សាធារណៈ​នៅឡើយ ស្របពេល​អ្នកនាំពាក្យ​របស់​មហាសេដ្ឋី​រូបនេះ​ក៏​សុំ​ការ​បំភ្លឺ​មិនទាន់​បាន។

ចាប់តាំងពី​លាលែង​តំណែង​ជា​នាយក​ប្រតិបត្តិ​ Amazon មក Bezos បានចូល​រួម​​កម្មវិធី​សប្បុរសធម៌​ជាច្រើន រហូត​ដល់​ Forbes បាន​ចុះ​ឈ្មោះ​លោក​ជា​សប្បុរសជន​បរិច្ចាគ​ប្រាក់​ច្រើន​បំផុត​នៅ​អាមេរិក​ទៀត​ផង។

បើ​តាម​របាយការណ៍​ពី Forbes បាន​ឲ្យ​ដឹងថា មហាសេដ្ឋី​រូប​នេះ​បាន​បរិច្ចាគ​ប្រាក់​ប្រមាណ ២,១ ពាន់​លាន​ដុល្លារ​ នៅ​មិនទាន់​រាប់​ពី​ការ​បរិច្ចាគ​ចុងក្រោយ​ជិត ១០០ លាន​ដុល្លារ​នេះ​ផង។

បញ្ជាក់​ដែរ​ថា បច្ចុប្បន្ន Jeff Bezos គឺជា​មហាសេដ្ឋី​មាន​បំផុត​លើ​លោកទី ៣ ជាមួយ​ទ្រព្យសម្បត្តិ​ប្រមាណ ១៨១ ពាន់​លាន​ដុល្លារ ខណៈ Bernard Arnault ដែល​នៅ​លេខ ២ មាន​ទ្រព្យ ១៨៩,៦ ពាន់​លាន​ដុល្លារ ស្របពេល​ Elon Musk នៅ​រក្សា​តំណែង​ជា​បុគ្គល​មាន​បំផុត​លើ​លោក​ដដែល៕

ប្រភព: forbesafrica