Thai Oil លក់ភាគហ៊ុនបានជាង ១ ពាន់លានដុល្លារ ដើម្បីទូទាត់បំណុល

អន្តរជាតិ

ក្រុមហ៊ុន Thai Oil Public Company limited គ្រោងនឹងទទួលបានសាច់ប្រាក់ប្រមាណ ១,១ ពាន់លានដុល្លារ ពីការលក់ភាគហ៊ុន នៅក្នុងក្រុមហ៊ុនផលិតថាមពលក្នុងស្រុករបស់ខ្លួន រួមទាំងការផ្តល់ជូនភាគហ៊ុនថ្មី ដើម្បីសងប្រាក់កម្ចីរយ:ពេលខ្លី និងផ្តល់មូលនិធិដល់ការពង្រីកអាជីវកម្មរបស់ខ្លួនទៀតផង ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែងក្រុមហ៊ុនចម្រាញ់ប្រេងឆៅដ៏មួយនេះ នឹងលក់ភាគហ៊ុនប្រហែល ១១% នៃក្រុមហ៊ុន Global Power Synergy Pcl ជាមួយតម្លៃ ២២,៤ ពាន់លានបាត ឬ ៦៩៧ លានដុល្លារ ទៅឱ្យក្រុមហ៊ុនមេ PTT Pcl ។ យ៉ាងណានេះបើយោងតាម ឯកសារមួយបានបង្ហាញកាលពីចុងសប្តាហ៍មុន ។

មិនតែប៉ុណ្ណោះ Thai Oil ក៏នឹងលក់ភាគហ៊ុនថ្មីចំនួន ២៧៥ លានចំណែក ទៅដល់ម្ចាស់ភាគហ៊ុនរបស់ខ្លួន និងអ្នកវិនិយោគផ្សេងទៀតផងដែរ ។ ខណ:ការលក់ភាគហ៊ុនថ្មីនេះ អាចនឹងធ្វើឱ្យពួកគេបង្កើនចំនួនទឹកប្រាក់បាន ១៤,៦ ពាន់លានបាត ដោយផ្អែកទៅលើការដាក់ចេញតម្លៃចុងក្រោយរបស់ Thai Oil ប្រមាណ ៥៣,២៥ បាត/ហ៊ុន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ។

គួរឱ្យដឹងផងដែរថា ក្រុមហ៊ុន Thai Oil បានពង្រីកអាជីវកម្មរបស់ខ្លួន នៅក្រៅប្រទេស ជាមួយនឹងការចូលរួមជាមួយក្រុមហ៊ុន PTT និងសាខាផ្សេងទៀត ដើម្បីទាញយកតម្រូវការកើនឡើង សម្រាប់ផលិតផលថាមពល និងគីមីឥន្ធន: នៅក្នុងប្រទេសជិតខាង ដូចជាវៀតណាម និងឥណ្ឌូនេស៊ី ។

ដោយឡែកក្រុមហ៊ុន Thai Oil បាននិយាយថា ប្រាក់ចំណូល ដែលទទួលបានពីការលក់ភាគហ៊ុន Global Power នឹងឆ្ពោះទៅរកការសងបំណុលធនាគាររយ:ពេលខ្លី ដែលប្រើប្រាស់សម្រាប់ផ្តល់ហិរញ្ញប្បទាណដល់ការវិនិយោគរបស់ខ្លួន នៅក្នុងក្រុមហ៊ុនឥណ្ឌូនេស៊ី Chadra Asri ក្នុងតម្លៃ ១,១៨ ពាន់លានដុល្លារកាលពីឆ្នាំមុន ។

លើសពីនេះក្រុមហ៊ុន បាននិយាយទៀតថា ការផ្តល់ជូនភាគហ៊ុនថ្មី គឺជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធហិរញ្ញវត្ថុរយ:ពេលវែងរបស់ខ្លួនផងដែរ ៕

ប្រភព: Bangkok Post