មហាសេដ្ឋី និងថ្នាក់ដឹកនាំកំពូលគ្រាក់ៗជាច្រើនចូលរួមជាកិត្តិយសក្នុងថ្ងៃអាពាហ៍ពិពាហ៍កូនស្រីមហាសេដ្ឋី លី ហួរ

ជុំវិញ​ឧកញ៉ា

កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ គឺជាថ្ងៃជោគ ថ្ងៃជ័យសិរីស្តីជ័យមង្គលរៀបអាពាហ៍ពិពាហ៍កូនស្រីមហាសេដ្ឋី លី ហួរ អគ្គនាយកក្រុមហ៊ុន លី ហួរ គ្រុប គឺលោកជំទាវឧកញ៉ា លី សុភារី បានចូលរោងជ័យជាផ្លូវការហើយជាមួយនឹងកូនកំលោះ ឈ្មោះ សេង វិសាល ដ៏ឪឡារឹកសប្បាយរីករាយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពិធីអាពាហ៍ពិពាហ៍កូនស្រីអ្នកឧកញ៉ា លី ហួរ ប្រព្រឹត្តិទៅក្រោមវត្តមានលោកមេប៉ាចាស់ទុំ ត្រកូលរាមច្បងទាំងសងខាងដើម្បីទទួលស្គាល់ជាគូរភរិយាថ្មីនៃគ្រួសារត្រកូលអភិជន និងកូនប្រុសមន្រ្តីរាជការនៅពេលនេះ។

ក្នុងនោះផងដែរ ក៏ឃើញមានវត្តមានដ៏ខ្ពង់ខ្ពស់ពីសម្តេច ឯកឧត្តម អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ បណ្ឌិត អ្នកជំនួញ និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករចូលរួមផ្តល់ជាកិត្តិយស រួមមាន៖

សម្តេចវិបុលសេនាភ្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ

លោកជំទាវកត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច

ឯកឧត្តម ជា សុផារ៉ា ឧនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច អូន ព័ន្ធមុនីរ័ត្ន

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីអមប្រតិភូនាយករដ្ឋមន្រ្តី និងរដ្ឋលេខាធិ​ការ​ប្រចាំការ នៃក្រសួងសេដ្ឋកិច្ច

អ្នកឧកញ៉ា លី យ៉ុងផាត់ ម្ចាស់ក្រុមហ៊ុន វ៉ាយអិលភី គ្រុប

ឯកឧត្តម ហ៊ុន ម៉ានី សមាជិករដ្ឋសភាជាតិ និងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ឃួង ស្រេង ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត

រូបភាពពី៖ The Ring Wedding Cambodia