ប្រិយមិត្តជាច្រើនប្រាដកជាស្គាល់អ្នកឧកញ៉ា លី ហួរ ម្ចាស់សម្ព័ន្ធក្រុមហ៊ុន លី ហួរ គ្រុប ថ្មីៗនេះកូនស្រីរបស់លោក គឺជំទាវឧកញ៉ា លី សុភារី សម្រេចចិត្តចូលរោងជ័យជាមួយនឹងកំលោះដ៏សង្ហាម្នាក់ ដែលគេទម្លាយឲ្យដឹងថា ជាកូនអ្នកអភិជនម្នាក់ដែរនោះ។
បុរសដែលក្លាយជាកូនលោះក្នុងថ្ងៃអាពាហ៍ពិពាហ៍ និងជាឧត្តមស្វាមី លោកជំទាវឧកញ៉ា លី សុភារី មាននាមថា សេង វិសាល ដ៏ស្រសស់សង្ហាមាឌធំដំបង ដែលរៀបចំឡើងដោយរោងជ័យ ឌីសាញដេគ័ររោងកាដូចឋានសួគ៌លើដី ប្រៀបបាននឹង សួនច្បារយ៉ាងប្រណីត។
ទិដ្ឋភាពកន្លែងទទួលភ្ញៀវកិត្តិយស គឺរៀបចំឡើងនៅហាលវាលក្រៅអគារគ្មានដំបូល ជាពិសេសរោងទាំងមូលបាន បន្ថែមនូវរូបមេអំបៅពាសពេញរោង មើលពីលើមួយភ្លែត ស្មានតែរូបគំនូរ បើតុបតែងឡើងបៃតងស្រងាត់ សាកសមនឹងconceptប្រើរូបមេអំបៅ ហាក់ដូចសួនផ្សារពិតៗផងដែរ។
សូមគួចគន់រូបភាពដ៏ស្រស់ស្អាតនៃថ្ងៃមង្គលការកូនមហាសេដ្ឋី លី ហួរ ដូចខាងក្រោម៖