កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលជប៉ុនបានប្រកាសពីគម្រោងចំណាយសម្រាប់ឆ្នាំក្រោយ ជាមួយនឹងកញ្ចប់ថវិកាធំបំផុតមិនធ្លាប់មានពីមុនជិត ៩៤០ ពាន់លានដុល្លារ។
ដោយឡែក បើតាមការអះអាងពីនាយករដ្ឋមន្ត្រី Fumio Kishida ដែលបានរាប់ពីចំណូលជាតិនៃប្រទេសសេដ្ឋកិច្ចធំទី ៣ លើពិភពលោកបានឲ្យដឹងថា ការរាតត្បាតកូវីដ ១៩ កន្លងមកបានធ្វើឲ្យប៉ះពាល់ជាខ្លាំងដល់ការលូតលាស់កំណើនសេដ្ឋកិច្ចនៅត្រីមាសនេះ។
កញ្ចប់ថវិកានេះផងដែរ នឹងយកមកទូទាត់បំណុលនៃប្រទេសឧស្សាហកម្មធំបំផុតលើលោកដែលមានទំហំធំជាង ២ ដងនៃសេដ្ឋកិច្ចរបស់ជប៉ុនប្រមាណ ៥ ទ្រីលានដុល្លារ។
ក្រៅពីនោះទឹកប្រាក់ទំហំ ១០៧,៦ ទ្រីលានយ៉េនដែលជប៉ុនគ្រោងចំណាយនោះ ក៏រាប់បញ្ចូល ៥ ទ្រីលានទៅលើការសង្គ្រោះបន្ទាន់ជាមួយបញ្ហាកូវីដ ១៩ ៥,៣៧ ទ្រីលានទៀតទៅលើក្រសួងការពារ ៣៦,៣ ទ្រីលានទៅលើផ្នែកសុខមាលភាព និង ២៤,៣ ទ្រីលានទៀតសម្រាប់ទូទាត់បំណុលប្រចាំឆ្នាំរបស់រដ្ឋ៕
ប្រភព: Kelo