មហាសេដ្ឋី​បារាំង​ចាយ​លុយ​ជាង ២០០លាន​ដុល្លារ​ទិញ​សណ្ឋាគារ​ពី​ព្រះអង្គម្ចាស់​នៃ​ប្រទេស​កាតា

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ សណ្ឋាគារ​​ The Hotel Lambert ដែល​ធ្លាប់​ស្ថិត​នៅ​ក្រោម​ការ​កាន់កាប់​របស់​ព្រះអង្គម្ចាស់ Abdullah bin Khalifa al-Thani ត្រូវបាន​ទិញ​ដោយ​មហាសេដ្ឋី​បារាំង Xavier Niel ជាមួយ​ទំហំ​ទឹកប្រាក់​ច្រើនជាង ២០០ លាន​អឺរ៉ូ ឬ​ប្រហែល​ជាង ២៣០ លាន​ដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការ​បញ្ជាទិញ​នេះ​ផងដែរ គឺ​ជា​កំណត់ត្រា​ធំ​បំផុត​មួយ​នៅ​ទីក្រុង​ប៉ារីស សម្រាប់​អចលនទ្រព្យ​ឯកជន ខណៈ​កាលពី​ជាង ១០ ឆ្នាំ​មុន​ធ្លាប់​កើត​មាន​ម្ដង ពោល​នៅ​ឆ្នាំ ២០១១ ដោយ​សណ្ឋាគារ Hotel de Soyecourt បាន​លក់​នៅ​ក្នុង​តម្លៃ​ ១០០ លាន​អឺរ៉ូ។

ថ្វីបើ​ចំណាយ​លុយ​អស់​ជាង ២០០ លាន​ដុល្លារ​ក៏​ពិត​មែន តែ​ស្ថាបនិក​ក្រុមហ៊ុន​ទូរគមនាគមន៍ Iliad មិនមាន​បំណង​នឹង​រស់នៅ​ភូមិគ្រឹះ​ទំហំ​ជិត ៤ ០០០ ម៉ែត្រការ៉េ​ឡើយ ហើយ​ផ្ទុយ​ទៅ​វិញ​លោក​មាន​បំណង​ចង់​កែប្រែ​សណ្ឋាគារ​មួយ​នេះ​ទៅជា​សារមន្ទីរ​តាំង​វត្ថុ​បុរាណ និង​វប្បធម៌​វិញ។

ក្រៅពី​អចលនទ្រព្យ​មហាសាល​ខាងលើ លោក Niel ក៏​មាន​អចលនទ្រព្យ​ជាច្រើន​ទៀត​នៅ​ក្នុងដៃ​នៅ​ទីក្រុង​ប៉ារីស ស្របពេល​ប្រធានាធិបតី​បារាំង Emmanuel Macron ក៏​បាន​បន្ធូរបន្ថយ​ការ​យក​ពន្ធ​សម្រាប់​ក្រុម​អ្នកមាន ដើម្បី​អូសទាញ​ពួកគេ​ងាក​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​បារាំង។​

បញ្ជាក់​ដែរ​ថា យោង​តាម​ការ​ចុះផ្សាយ​ពី Bloomberg’s Index ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី​បារាំង​រូបនេះ គឺ​មាន​ប្រមាណ ៨,៤ ពាន់​លាន​ដុល្លារ៕

ប្រភព: straitstimes