សំរាម​នៅ​ភ្នំពេញ​មួយ​ថ្ងៃ​មាន​ជាង ៣ ពាន់​តោន ប្រមុខ​រដ្ឋាភិលបាល អំពាវនាវ​​ឲ្យពលរដ្ឋរួម​គ្នា​ទទួល​ខុសត្រូវ

សង្គម​ និង​សេដ្ឋកិច្ច

សព្វថ្ងៃនេះកំណើននៃសំរាមក្នុងរាជធានីភ្នំពេញ បានកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃដែលទាំងនេះជាបញ្ហាចោទមួយយ៉ាងសំខាន់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងកម្មវិធី​បើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក​កាលពី​ម្សិលមិញនេះ សម្ដេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់ប្រជាជនទាំងអស់ចេះទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។

បច្ចុប្បន្ននេះសំរាមក្នុងរាជធានីភ្នំពេញក្នុងមួយថ្ងៃមានប្រមាណ ៣ ពាន់តោន។ ប្រមុខរដ្ឋាភិបាល​បានអំពាវនាវដល់ប្រជាពលរដ្ឋនៅភ្នំពេញ និងអ្នកមកលេងភ្នំពេញ ត្រូវប្រកាន់ខ្ជាប់នូវអនាម័យ ត្រូវចេះទុក​ដាក់​សំរាមដោយខ្លួនឯង ជាពិសេសត្រូវញែកសំរាមរឹង និងសំរាមរាវឲ្យបានច្បាស់លាស់  ដើម្បីងាយស្រួលក្នុងការទុកដាក់ឱ្យមានអនាម័យ និងមានសណ្ដាប់ធ្នាប់ ដើម្បីកាត់បន្ថយសំរាមហូរចូលលូ  ប្រឡាយ និងទន្លេ។

មេដឹកនាំកម្ពុជា​បាន​លើកឡើង​បន្ថែម​ថា បញ្ហាសំរាមគឺ​ជា​បញ្ហា​រួម​របស់​យើង​រាល់​គ្នា ហើយ​វា​មិន​មែន​ជា​បញ្ហា​ដាច់​ដោយ​ឡែក​របស់​អាជ្ញា​ធរ​តែ​ឯង​ឡើយ​។ ការ​រួម​ចំណែក​ដោះ​ស្រាយ​បញ្ហា​សំរាម ​ទាម​ទារ​ឲ្យ​មាន​ការ​ចូល​រួមពី​ប្រជាពលរដ្ឋ​ផង​ដែរ​ ព្រោះ​សំរាម​កើត​ចេញ​ពី​ការ​រស់​នៅ​របស់​ពល​រដ្ឋ។ ដូច្នេះ ការ​ទុក​ដាក់​សំរាមឲ្យ​ត្រឹម​ត្រូវ​តាម​ប្រភេទ និង​​មាន​របៀប​រៀប​រយ ​គឺ​ជា​រឿង​ចាំ​បាច់​បំផុត ដែល​ត្រូវ​ផ្តើម​ដំបូង​ចេញ​ពីប្រជាពលរដ្ឋ​តែ​ម្ដង៕