អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ព្រមាន​ចាត់​វិធាន​ការ​ក្ដៅ​ចំពោះCasino Onlineក្រោយ​ដល់​ឱសានវាទ

សង្គម​ និង​សេដ្ឋកិច្ច

អាជ្ញាធរ​ខេត្តព្រះសីហនុ​ព្រមាន​​ចាត់​វិធាន​​ក្តៅ​ចំពោះ​ការ​​ម្ចាស់ ​Casino Online ខុស​ច្បាប់​ដែល​​នៅ​តែ​បន្ត​សកម្មភាព​​ខុស​​ច្បាប់​នៅ​ខេត្តព្រះសីហនុ​តទៅ​ទៀត​។ ​​​ តាមខ្លឹមសារាចរណែនាំលេខ ០៧ សរណន របស់រាជរដ្ឋាភិបាលកម្ពុជា រាល់អាជីវកម្មកាស៊ីណូអនឡាញត្រូវ អស់សុពលភាព​ប្រកបអាជីវកម្មត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២០ តទៅ​។ ដូច្នេះរដ្ឋបាលខេត្តព្រះសីហនុ បានជូន​​ដំណឹងដល់ លោក លោកស្រី ម្ចាស់កាស៊ីណូ ត្រូវបញ្ឈប់សកម្មភាពអាជីវកម្មល្បែង​ភ្នាល់តាម​ម៉ាស៊ីនអេឡិចត្រូនិចតាមរយៈអ៊ីន​ធើណេត​អនឡាញ​ក្នុង ​និងក្រៅប្រទេសគ្រប់ប្រភេទ និងគ្រប់​រូបភាព តាមខ្លឹមសារ សារាចរណែ​នាំ​ខាង​លើ​ចាប់​ពី​ម៉ោងសូន្យថ្ងៃទី១ ខែមករា ឆ្នាំ២០២០ តទៅ ចំពោះការធ្វើអាជីវកម្មកាស៊ីណូ លោក លោកស្រី អាចដំណើរការជាធម្មតា ស្របទៅតាម​ច្បាប់កំណត់ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ​ដោយ​មាន​កិច្ចសហការជាមួយក្រុមការងារ​ចម្រុះ​ថ្នាក់ជាតិ នឹងចុះត្រួតពិនិត្យតាមកាស៊ីណូក្នុងខេត្តព្រះសីហនុ ក្នុងករណី លោក លោកស្រី​នៅតែ​បន្តធ្វើអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចតាមរយៈអ៊ីន​ធើណេតអនឡាញក្នុង និងក្រៅ​ប្រទេសគ្រប់ប្រភេទ និងគ្រប់រូបភាពបន្តទៀត ក្រុមការងារនឹងចាត់វិធានការ តាមផ្លូវ​ច្បាប់​ដែលមាន​ចែងជាធរមាន។