សំឡេងផ្ទុះ និងស្នូរកាំភ្លើងបានបន្លឺឡើងនៅអ៊ុយក្រែន ត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីលោក ពូទីន បញ្ចប់សុន្ទរកថាតាមទូរទស្សន៍

អន្តរជាតិ

នាព្រឹកថ្ងៃព្រហស្បតិ៍នេះ ម៉ោងនៅទីក្រុងកៀវ សំឡេងផ្ទុះ និងស្នូរកាំភ្លើងបានបន្លឺឡើង ដែលជាការវាយប្រហារដោយរុស្ស៊ីមកលើអ៊ុយក្រែន ជាបណ្តើរៗហើយ នៅក្នុងរដ្ឋធានីកៀវ និងទីក្រុងមួយចំនួនទៀតរបស់អ៊ុយក្រែនដូចជាOdesa) និង Kharkiv ជាដើម។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន New York Times។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការចាប់ផ្តើមវាយប្រហារនេះកើតឡើងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសថា ប្រតិបត្តិការយោធាពិសេស កំពុងដំណើរការនៅក្នុងតំបន់។ ការផ្ទុះត្រូវបានគេឮនៅទូទាំងប្រទេសអ៊ុយក្រែនត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីលោក ពូទីន បានបញ្ចប់សុន្ទរកថាតាមទូរទស្សន៍នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ៕