វិទ្យាស្ថានលំដាប់កំពូល Wellington College ដែលធ្លាប់តែមាននៅចក្រភពអង់គ្លេសនឹងបង្ហាញខ្លួននៅប្រទេសសិង្ហបុរីនៅរយៈពេលប៉ុន្មានឆ្នាំខាងមុខ ដែលមានមហាសេដ្ឋីសិង្ហបុរី Peter Lim ជាអ្នកនាំយកមក។
សាលាឯកជនមួយនេះផងដែរ នឹងទទួលបង្រៀនសិស្សដែលមានអាយុចាប់ពី ៣ ដល់ ១៨ ឆ្នាំ ខណៈកម្មវិធីសាលានឹងអាចផ្ដល់ឱកាសឲ្យសិស្សផ្លាស់ប្ដូរបទពិសោធន៍ទៅកាន់សាលានៅបរទេសផ្សេងដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ Wellington College International (WCI)។
ដោយឡែក បើយោងតាមការប្រកាសពី WCI បានឲ្យដឹងដែរថា ក្រុមហ៊ុនដែលគ្រប់គ្រងដោយមហាសេដ្ឋីសិង្ហបុរីម្នាក់នេះបានយល់ព្រមទិញសិទ្ធិក្នុងការសាងសង់សាលាឯកជន WCI ៣ កន្លែងនៅប្រទេសសិង្ហបុរី ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី។
បន្ថែមពីនោះ ក្នុងចំណោម ៣ សាខាខាងលើ យូរបំផុតគឺនឹងត្រូវបើកសម្ពោធនៅឆ្នាំ ២០២៥ ឲ្យបានយ៉ាងតិចមួយសាខា ខណៈចំពោះតម្លៃសិក្សាវិញ គឺប្រហែល ៣០ ០០០ ដុល្លារ ឬច្រើនជាងនេះ។
បញ្ជាក់ដែរថា បច្ចុប្បន្ន WCI គឺមានសាខានៅអាស៊ីអាគ្នេយ៍តែមួយគត់គឺនៅព្រះរាជាណាចក្រថៃ ស្របពេលលឺល្ហៀងៗថានៅឆ្នាំ ២០២៣ នឹងមានសាខានៅប្រទេសឥណ្ឌាផងដែរ ខណៈបច្ចុប្បន្នសាលាលំដាប់ពិភពលោកមួយនេះក៏មានវត្តមាននៅប្រទេសចិនដូចគ្នា៕
ប្រភព: Asiaone