គ្រាន់តែចូលឆ្នាំថ្មី ២០២០ ភ្លាម តារាចម្រៀងផលិតកម្ម Galaxy តន់ ច័ន្ទសីម៉ា បានសម្រេចលទ្ធផលថ្មីទៀត ក្រោយពីនាងបទចេញថ្មីមួយបទមានចំណងជើងថា “ឡានស៊ីរ៉ែន” មានរសជាតិថ្មីប្លែកមិនដែលប្រទះក្នុងចំណោមបទចម្រៀងរបស់នាង។
បទនេះ ជាប្រភេទបទបែប ឌីជេ កម្រលឺសម្រាប់នាងផ្ទាល់ និងប្រិយមិត្តរបស់នាង។ ប្រភេទបទពេញនិយមសម្រាប់យុវវ័យមួយនេះ ទើបនឹងចេញនៅយប់ចុងក្រោយនៃឆ្នាំ ២០១៩ ប៉ុណ្ណោះ ហើយមកដល់ពេលនេះ អ្នកគាំទ្ររបស់នាងនៅតែជជែកគ្នាពីរឿងនេះនៅឡើយថា ប្លែក និងពីរោះ។
តាមរយៈបទនេះ អ្នកគាំទ្រនាងជាច្រើន បានលើកសរសើរតារាចម្រៀងស្រីថា នាងមានសមត្ថភាពកំពូល ពោលគឺអាចច្រៀងបានគ្រប់ទម្រង់តែម្ដង។ ក្រៅពីនេះ ពួកគេក៏សរសើរពីទឹកដៃនិពន្ធបទភ្លេងរបស់ Tempo Tris ដែរថា លោកនិពន្ធបទភ្លេងមក មួយបទណាក៏ពីរោះដែរ។ ចំណុចគួរចាប់អារម្មណ៍បទ “ឡានស៊ីរ៉ែន” គឺជាស្នាដៃនិពន្ធផ្ទាល់របស់ឧកញ៉ា ឡេង ណាវ៉ាត្រា បន្ទាប់ពីឧកញ៉ាវ័យក្មេងរូបនេះ បានជួយឲ្យ សីម៉ា ផ្ទុះខ្លាំងជាមួយបទ “គេជាស្រីកាប់ដាវ” រួចទៅហើយ។
បទនេះ ទើបនឹងចេញជាវីដេអូសំឡេង(Video Audio) នៅឡើយ មិនដឹងថាពេលណានឹងចេញជាវីដេអូចម្រៀងផ្លូវការនៅឡើយទេ។ យ៉ាងណា តោះ…ស្ដាប់ទាំងអស់គ្នា “ឡានស៊ីរ៉ែន” មានន័យដូចម្ដេច៖