រុស្ស៊ី ចាប់ផ្តើមរឹតបន្តឹងការប្រើប្រាស់ Facebook ក្នុងប្រទេស

អន្តរជាតិ

អាជ្ញាធររុស្ស៊ី បានប្រកាសថានឹងមានការរឹតបន្តឹងវិសាលភាព ក្នុងការចូលទៅប្រើប្រាស់ Facebook បន្ទាប់ពីក្រុមហ៊ុនបណ្តាញសង្គមខ្នាតយក្សមួយនេះ បានធ្វើការរឹតត្បិតគណនីរបស់ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយវិមានក្រឹមឡាំងជាច្រើន ក្រោយពីមានការឈ្លានពានរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង អ្នកឃ្លាំងមើលទំនាក់ទំនងរដ្ឋ លោក Roskomnadzor បានទាមទារឱ្យរដ្ឋាភិបាលរុស្ស៊ី ធ្វើការរឹតបន្តឹងទៅលើ Facebook ដើម្បីជាការឆ្លើយតបទៅវិញ បន្ទាប់ពីក្រុមហ៊ុនអាមេរិកមួយនេះ បានកំណត់វិសាលភាព ទៅលើទីភ្នាក់ងារព័ត៌មានរដ្ឋ RIA Novosti , បុស្តិ៍ទូរទស្សន៍រដ្ឋ Zvezda និងគេហេទំព័រព័ត៌មានគាំទ្រវិមានក្រឹមឡាំង Lenta.ru  and Gazeta.ru ។

បន្ថែមពីនេះ លោក Roskomnadzor បាននិយាយថា ការរឹតបន្តឹង ដែលដាក់ដោយ Facebook នេះ គឺបានចោទប្រកាន់ ទៅលើគេហទំព័រសំខាន់ៗរបស់រុស្ស៊ីខាងលើថា មាតិការរបស់ពួកគេគឺមិនគួរឱ្យទុកចិត្ត ។

យ៉ាងណាក៏ដោយ ក្រុមអ្នកឃ្លាំងមើលរុស្ស៊ីបាននិយាយថា ការរឹងបន្តឹងវិសាលភាពក្នុងការប្រើប្រាស់ Facebook នៅក្នុងប្រទេសរុស្ស៊ី អាចចូលជាធរមាននៅថ្ងៃសុក្រ ប៉ុន្តែពួកគេមិនបានបញ្ជាក់អំពីវិធានការណ៍ ណាមួយដែលត្រូវបានអនុវត្តនោះទេ ។

លើសពីនេះ លោក  Roskomnadzor បានសង្កត់ធ្ងន់ទៀតថា ការធ្វើបែបនេះ គឺជាវិធានការដើម្បីការពារប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ី បន្ទាប់ពីក្រសួងការបរទេសរបស់ប្រទេសរុស្ស៊ី និងការរិយាល័យអគ្គរដ្ឋអាជ្ញា បានរកឃើញថា Facebook ជាប់ពាក់ព័ន្ធជាមួយនឹងការរំលោភសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានន ក៏ដូចជាសិទ្ធិ និងសេរីភាពរបស់ជនជាតិរុស្ស៊ី ។

ដោយឡែកជុំវិញការចោទប្រកាន់នេះ ម្ចាស់ក្រុមហ៊ុន Facebook ឬ Meta មិនបានចេញមុខ ដើម្បីធ្វើការអធិប្បាយទេ ខណ:លោក Nick Clegg ដែលជាប្រធានផ្នែកកិច្ចការសកលរបស់ក្រុមហ៊ុន Meta បានប្រកាសក្នុងសប្តាហ៍នេះថា ក្រុមហ៊ុន បានបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការពិសេស ដើម្បីដោះស្រាយ ជាមួយនឹងខ្លឹមសារ ដែលពាក់ព័ន្ធជាមួយនឹងអ៊ុយក្រែន ចំពោះការញុះញង់ឱ្យមានអំពើហិង្សា ឬប្រើពាក្យរើសអើង ៕

ប្រភព: The Guardian