គម្រោងផ្ទះវីឡាម៉ូដថ្មី នៅកណ្ដាលក្រុងកំពង់ឆ្នាំង អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា លក់ជូនអតិថិជនក្នុងតម្លៃត្រឹមតែ ៧ម៉ឺនដុល្លារ ពិតជាស័ក្តិសមមែនទែន សម្រាប់គ្រួសារមានសមាជិក ចាប់ពី ៥នាក់ឡើង។
គម្រោងអភិវឌ្ឍន៍ដីឡូត៍ មានទីតាំងនៅកណ្ដាលក្រុងកំពង់ឆ្នាំង របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មិនត្រឹមតែប្រកាសដាក់លក់ជាផ្លូវការនូវប្រភេទដីឡូត៍ទាំង ៣ទំហំ (11m X 21m, 9m X 17m, 4.5m X 17m ) និងបង់រំលស់ក្នុងមួយឡូត៍តម្លៃចាប់ពី 3900$ ឡើង ប៉ុន្តែទេ ប៉ុន្តែថែមទាំងលក់ផ្ទះវីឡាទោលប្រណិត ម៉ូដស្អាតៗ ទាន់សម័យ លក់ក្នុងតម្លៃសមរម្យថែមទៀតផង។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន ក៏មានលក់ផ្ទះវីឡាម៉ូដទាន់សម័យ លក់ជូនអតិថិជនក្នុងតម្លៃត្រឹមតែ 70.000$ តែប៉ុណ្ណោះ។ ខាងក្រោមនេះ គឺជាព័ត៌មានលម្អិតពីផ្ទះវីឡាទោលក្នុងគម្រោងអភិវឌ្ឍន៍ដីឡូត៍ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា៖ ទំហំផ្ទះ 8m x 12m, ទំហំដី 11m x 21m, បន្ទប់គេង 4, បន្ទប់ទឹក 4, កន្លែងទទួលភ្ញៀវ 1, ផ្ទះបាយ 1, កន្លែងញាំបាយ 1, ខាងក្រោយសល់ 2.0m, ខាងមុខ សល់ 7m, ចំហៀងខាងស្តាំសល់ 1m, ចំហៀ, ខាងឆ្វេងសល់ 2m, ចតឡានបាន 2 ។
គម្រោងដីឡូត៍ ស្ថិតនៅកណ្ដាលក្រុងកំពង់ឆ្នាំង ពោរពេញដោយសក្ដានុពលប្រចាំតំបន់ ក្នុងគម្រោងមានហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍនៅហ៊ុំព័ទ្ធជុំវិញស្រាប់ មានចម្ងាយគិតពីវិមានឯករាជ្យក្រុងកំពង់ឆ្នាំងទៅ ត្រឹមតែ ១០០០ ម៉ែត្រ, ពីផ្សារក្រុងកំពង់ឆ្នាំងត្រឹមតែ ៧០០ ម៉ែត្រ, ចម្ងាយពីផ្សារក្រោម ៣០០ ម៉ែត្រ និងចម្ងាយពីបេនឡានខេត្ត ត្រឹមតែ ៦០០ ម៉ែត្រ ប៉ុណ្ណោះ។
បច្ចុប្បន្នក្រុមហ៊ុន កំពុងរៀបចំចាក់ដីឱ្យកាន់តែខ្ពស់កម្ពស់ ៧ម៉ែត្រ ស្មើផ្លូវជាតិ មិនបារម្ភបញ្ហាលិចទឹក និងរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្សេងៗបន្ថែម។ កាន់តែពិសេសជាងនេះ ទៀតនោះ អតិថិជនទិញដីឡូត៍គ្រប់ប្រភេទទាំងអស់ នឹងទទួលបានកម្មសិទ្ធិប្លង់រឹងស្របច្បាប់ថែមទៀតផង។ សម្រាប់លេខទូរស័ព្ទទំនាក់ទំនងសាកសួរព័ត៌មាន និងកក់ទីតាំងដីឡូតិ៍ និងផ្ទះវីឡា៖ 097 638 27 08/096 804 33 11/011 93 28 17 ៕