បុត្រសម្ព័ន្ធក្រុមហ៊ុនមេ Chip Mong Group លាតត្រដាងសមិទ្ធផលសង្គមធម៌ប្រចាំឆ្នាំ ​២០២១

Uncategorized

រយៈពេល មួយឆ្នាំពេញ ក្នុងឆ្នាំ២០២១ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលក្រុមហ៊ុន បុត្រសម្ព័ន្ធរបស់ Chip Mong Group បានបំពេញសកម្មភាពផ្ដល់ត្រឡប់ទៅសង្គមវិញជាហូរហែ តាមរយៈគម្រោងនានាគួរឱ្យចាប់អារម្មណ៍។ ក្នុងចំណោមសមិទ្ធផលទាំងអស់នោះ  ខ្មែរ ប៊ែវើរីជីស បានបង្ហាញសកកម្មភាពសឹងគ្រប់រូបភាព នៃការចែករំលែក និងជួយសង្គ្រោះ មានជាអាថ៌៖

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១.​ យុទ្ធនាការទឹកចិត្តកម្ពុជា ដើម្បីចូលរួមចំណែកក្នុងទឹកចិត្តក្លាហានរបស់វីរៈជនជួរមុខទប់ទល់ជំងឺកូវីដ-១៩ និងផ្តល់កម្លាំងចិត្តដល់ស្ថាប័នជាច្រើន ដោយបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ចំនួន​ ៨៣,៥៨៤កេស និងភេសជ្ជៈ ចំនួន ២,៣៩៦កេស ដល់បុស្តិ៍នគរបាលសម្រួលចរាចរណ៍ផ្លូវគោកទូទាំងប្រទេស​ មន្ទីរពេទ្យ និងមណ្ឌលសុខភាពនានា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) កងកម្លាំងប្រចាំការតាមទីតាំងបិទខ្ទប់ ព្រមទាំងរដ្ឋបាលខេត្ត និងស្រុកមួយចំនួន​។  ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. ដើម្បីរួមចំណែកក្នុងស្ថានភាពនៃកង្វះខាតឈាមអំឡុងពេលកូវីដ-១៩ កម្មវិធីស្ម័គ្រចិត្តបរិច្ចាគឈាមជួយសង្រ្គោះជីវិតរបស់ ខ្មែរ ប៊ែវើរីជីស ទទួលបានអ្នកចូលរួមសរុប ១៥០នាក់ មានដូចជាថ្នាក់ដឹកនាំ និងបុគ្គលិកពីគ្រប់ពាណិជ្ជកម្មទាំងអស់របស់ ជីប ម៉ុង ព្រមទាំងសាធារណជនផងដែរ។

៣. គម្រោងសហគមន៍ស្អាត បានបរិច្ចាគធុងសំរាមចំនួន ១០០០ធុង ដើម្បីជំរុញ​ការ​ចោល​សំរាម​ឲ្យ​មាន​របៀប​រៀបរយ និងលើកកម្ពស់សណ្ដាប់ធ្នាប់សាធារណៈ​ ក្នុងសហគមន៍ខណ្ឌដង្កោ និងតាមវិទ្យាល័យនៃរាជធានីភ្នំពេញ និងបណ្ដាខេត្តនានា។

៤. ការឧបត្ថម្ភបង់អង្គុយសរុបចំនួន ៣៣៩បង់ ដើម្បីលើកកម្ពស់សណ្ដាប់ធ្នាប់សាធារណៈនិងជួយសម្រួលឲ្យមានកន្លែងអង្គុយបន្ថែមសម្រាប់សាធារណជន ទៅដល់ស្ថាប័ននានា រួមមានសាលារៀន មន្ទីរពេទ្យ សាលាស្រុក បញ្ជាការដ្ឋាន ស្នងការដ្ឋាន សាលាក្រុង សាលាខេត្ត សាលាឃុំ និងបុស្តិ៍នគរបាលជាដើម។​

៥.​ គម្រោងចែកមួកសុវត្ថិភាព ដើម្បីបង្កើនស្មារតីប្រុងប្រយ័ត្នលើការបើកបរលើផ្លូវគោក និងស្រលាញ់សុវត្ថិភាពខ្លួនឯង បានផ្ដល់មួកសុវត្ថិភាព ចំនួន ៥៥៥មួក ដល់សហគមន៍ខណ្ឌដង្កោ។

៦. រថយន្តប្រចាំការពន្លត់អគ្គីភ័យ បានជួយពន្លត់ភ្លើងឆេះផ្ទះពលរដ្ឋ និងទីតាំងផ្សេងៗចំនួន ៣៩ករណី នៅរាជធានីភ្នំពេញ។

៧. រថយន្តសម្អាតផ្លូវសាធារណៈ​ ដើម្បីលើកកម្ពស់បរិស្ថានស្អាត និងអនាម័យជុំវិញទីក្រុង ចំនួន​ ១៤៥,៨៨គម នៅទូទាំងប្រទេស។​​

​ក្រុមហ៊ុន ខ្មែរ​ ប៊ែវើរីជីស នឹងប្តេជ្ញាបន្តសកម្មភាពផ្ដល់ត្រឡប់ទៅសង្គមវិញ និងសហគមន៍ជុំវិញ តាមរយៈរូបភាពផ្សេងៗជាបន្តបន្ទាប់ទៀតសម្រាប់ឆ្នាំ២០២២៕