មហាសេដ្ឋី Elon Musk ឆ្លើយតបសំណើរដ្ឋមន្រ្តី ដោយបញ្ជូនអ៊ីនធឺណេតទៅឲ្យប្រទេសអ៊ុយក្រែនបន្ទាន់ភ្លាមៗ

អន្តរជាតិ

មហាសេដ្ឋី Elon Musk បាននិយាយនៅថ្ងៃសៅរ៍ម្សិលមិញថា សេវាអ៊ីនធឺណេតផ្កាយរណប Starlink របស់ក្រុមហ៊ុន SpaceX កំពុងបញ្ជូនស្ថានីយបន្ថែមទៀតទៅកាន់ប្រទេសអ៊ុយក្រែន បន្ទាប់ពីអ៊ីនធឺណេតត្រូវបានរំខានដោយសារតែការលុកលុយរបស់រុស្ស៊ី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Musk ថ្លែងថា៖ “សេវាអ៊ឺតធឺណេត Starlink ឥឡូវនេះកំពុងដំណើរការនៅក្នុងប្រទេសអ៊ុយក្រែន ហើយស្ថានីយជាច្រើនទៀតកំពុងធ្វើដំណើរបន្តបន្ទាប់”

បើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters នៅព្រឹកថ្ងៃអាទិត្យ ការបញ្ជូនសេវាអ៊ឺនធឺណេតបន្ទាន់របស់មហាសេដ្ឋី Elon Musk គឺឆ្លើយតបទៅនឹងការស្នើសុំពីរដ្ឋមន្រ្តីក្រសួងកំណែទម្រង់ឌីជីថល អ៊ុយក្រែន លោក Mykhailo Fedorov ដើម្បីជាជំនួយដល់ពលរដ្ឋអ៊ុយក្រែនរាប់លាននាក់អាចប្រើប្រាស់ប្រព័ន្ធអ៊ឺនធឺណេតបានដោយរលូន ក្នុងកំឡុងពេលមានសង្រ្គាមមួយនេះ។

រដ្ឋមន្រ្តីក្រសួងកំណែទម្រង់ឌីជីថលរូបនេះ ជឿជាក់ថា ប្រព័ន្ធអ៊ឺនធើណេតរបស់គម្រោង Starlink គ្មានផ្លូវនឹងអាចត្រូវបិទដោយកងកម្លាំងរបស់រុស្ស៊ីបានឡើយ។

យ៉ាងណាក៏ដោយចុះ អ្នកឃ្លាំមើលអ៊ឺនធឺណេតបាននិយាយកាលពីថ្ងៃសៅរ៍ថា ការតភ្ជាប់អ៊ឺធឺណេតក្នុងប្រទេសអ៊ុយក្រែនត្រូវបានរងផលប៉ះពាល់ដោយការឈ្លានពានរបស់រុស្ស៊ី ជាពិសេសនៅតំបន់ភាគខាងត្បូង និងភាគខាងកើតនៃប្រទេស ដែលជាកន្លែងការប្រយុទ្ធគ្នាខ្លាំងជាងគេ៕