អតីតប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ បានចេញមកថ្កោលទោសចំពោះប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀល ពូទីន ក្នុងពេលបើកព្រឹត្តិការណ៍ពិេសសចូលឈ្លានពានដ៏សាហាវមកលើប្រទេសអ៊ុយក្រែន។
ផ្ទុយទៅវិញ លោក ត្រាំ បានហៅប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូលូឌីម៉ាយ សេលេនស្គី ថាជា «បុរសក្លាហាន» ខណៈដែលលោករួមនឹងប្រជាពលរដ្ឋអ៊ុយក្រែនកំពុងប្រយុទ្ធជាមួយទាហានរុស្សុីនាទីក្រុងគៀវ និងទីក្រុងផ្សេងទៀត។ នេះបើតាមសារព័ត៌មាន CNN នៅព្រឹកថ្ងៃអាទិត្យនេះ។
លោក ត្រាំ បាននិយាយនៅក្នុងសុន្ទរកថានាសន្និសីទអ្នកភិរក្សនិយម CPAC ដោយបានកោតសរសើរលោកដល់ លោក សេលេនស្គី ថាជា «បុរសក្លាហានម្នាក់» ដែរ បន្ទាប់ពីលោកផ្ទាល់កាលពីដើមសប្ដាហ៍កន្លងទៅនេះ ហៅប្រធានាធិបតីរុស្ស៊ី លោក ពូទីន ជា «មនុស្សឆ្លាតម្នាក់»។
លោកនិយាយថា បញ្ហាមិនមែនថាលោកពូទីនឆ្លាតនោះទេដែលជាការពិតគាត់ឆ្លាតមែន ប៉ុន្តែលោកក៏បានរិះគន់ប្រធានាធិបតីអាមេរិក ថា បញ្ហាគឺថាមេដឹកនាំរបស់លោកល្ងង់។ លោកបន្តថា ពូទីនកំពុងលេងប្រធានាធិបតី ចូ បៃដិន ដូចជាស្គរ ហើយវាមិនមែនជារឿងគួរឲ្យមើលនោះទេ។
អតីតប្រធានាធិបតីរូបនេះ បានថ្កោលទោសប្រធានាធិបតីរុស្សុី វ្លាឌីមៀ ពូទីន ម្តងហើយម្តងទៀត ចាប់តាំងពីទាហានរុស្ស៊ីបានឆ្លងចូលទៅក្នុងប្រទេសអ៊ុយក្រែនហើយបានចាប់ផ្តើមការបាញ់រ៉ុក្កែតប្រឆាំងនឹងរដ្ឋធានីគៀវរបស់ប្រទេស៕