កាលពីពេលថ្មីៗនេះ មហាសេដ្ឋីជប៉ុន Hiroshi Mickey Mikitani បាននិយាយថា ការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន គឺជាការប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យ ហើយលោកនឹងធ្វើការបរិច្ចាគថវិកាប្រមាណ ៨,៧ លានដុល្លារទៅកាន់រដ្ឋាភិបាលអ៊ុយក្រែនទៀតផង។
“ការគិតរបស់ខ្ញុំ នឹងនៅជាមួយអ្នក និងប្រជាជនអ៊ុយក្រែនទាំងអស់។ ខ្ញុំជឿជាក់ថា ការរំលោភបំពានចំពោះស្ថិរភាព និងប្រជាធិបតេយ្យនៅអ៊ុយក្រែន គឺជាការប្រឆាំងជាមួយនឹងលទ្ធិប្រជាធិបតេយ្យ”។ នេះបើតាមសំណេររបស់ស្ថាបនិក Rakuten បានសរសេរទៅកាន់ប្រធានាធិបតី Volodymyr Zelenskyy។
នៅក្នុងសំណេរមួយនោះ មហាសេដ្ឋីជប៉ុនក៏បានបញ្ជាក់ដែរថា៖ “ខ្ញុំពិតជាចង់ឃើញ រុស្ស៊ី និងអ៊ុយក្រែនអាចដោះស្រាយបញ្ហាមួយនេះដោយសន្តិវិធីខ្លាំងបំផុត និងរំពឹងទៀតថា ប្រជាជនអ៊ុយក្រែននឹងអាចរស់នៅជាមួយសន្តិភាពវិញក្នុងពេលឆាប់ៗនេះ”។
បញ្ជាក់ដែរថា គិតត្រឹមល្ងាចថ្ងៃទី ២៧ កុម្ភៈកងទ័ពរបស់រុស្ស៊ីបានវាយចូលដល់ទីក្រុងធំបំផុតទី ២ Kharkivរបស់ប្រទេសអ៊ុយក្រែនដែលមានប្រជាជនរស់នៅប្រមាណ ១,៤ លាននាក់ ក៏ប៉ុន្តែស្ថានភាពគឺនៅគ្រប់គ្រងបានដោយកងទ័ពអ៊ុយក្រែននៅឡើយ៕
ប្រភព: Wionews