ចិត្ត​ខ្លាំង​ជាង​ឪ! កូន​ប្រុស​​ឧកញ៉ា ភិរម្យ វិចិត្រ​ដា​រ៉ា ធ្វើ​រឿង​ភ្ញាក់​ផ្អើល​មួយ​​នៅ​ចំពោះ​មុខ ធ្វើ​ឲ្យ​ឪពុក​ម្ដាយស្រឡាំងកាំង

ជុំវិញ​ឧកញ៉ា សង្គម​ និង​សេដ្ឋកិច្ច

គ្រា​ដែល​​លោក​ឧកញ៉ា​បណ្ឌិត ភិរម្យ វិចិត្រ​ដា​រ៉ា នាំ​ក្រុម​ការងារ​ចុះ​ចែក​សៀវភៅ លើ​គម្រោង​យុទ្ធនាការ​ចែក​សៀវភៅ​សរសេរ​១​ម៉ឺន​ក្បាល​​របស់​លោក ឧកញ៉ា​នៅ​ឯ​ខេត្ត ស្វាយរៀង​កាល​ពី​ពេល​កន្លង​ទៅ ហើយ​បន្ត យក​​កង់​១​គ្រឿង​ព្រម​ទាំង​សម្ភារៈ​សិក្សា​ក៏​ដូច​ជា​ថវិកា ទៅ​ចែក​ជូន​ដល់​ក្មេង​ប្រុស​ម្នាក់​កំព្រា​ឪពុក ម្ដាយ​ទៅ​ធ្វើ​ការ​សំណង់​នៅ​ឯ​ប្រទេស​វៀតណាម មាន​ជីវភាព​ខ្វះ​ខាត​ខ្លាំង នៅ​ស្រុក ជី​ភូ ស្រាប់​តែ​កូន​ប្រុស​លោក​ឧកញ៉ា ដែល​​បាន​ទៅ​ជា​មួយ​នោះ ឃើញ​ក្មេង​ប្រុស​កម្សត់​​រូប​នោះ គ្មាន​ទ្រនាប់ជើង​ពាក់ ហ៊ាន​ដោះ​ទ្រនាប់​ជើង​ដែល​ខ្លួន​កំពុង​ពាក់​ ឲ្យ​ក្មេង​ប្រុស​នោះ មិន​ស្ដាយ​ស្រណោះ ហើយ​សុខ​ចិត្ត​ដើរ​ជើង​ទទេ ចម្ងាយ​រាប់​​គីឡូ​ជា​មួយ​ឪពុក​ទាំង​ទឹក​មុខ​ញញឹម។ ទង្វើ​នេះ បាន​ធ្វើ​ឲ្យ​​លោក​ឧកញ៉ា ​ក៏​ដូច​ក្រុម​ការងារ​ដែល​ទៅ​ជា​មួយ​នោះ ភ្ញាក់ផ្អើល​ជា​ខ្លាំង មិន​នឹង​ស្មាន​ថា ក្មេង​វ័យ​ត្រឹម​តែ​៧​ឆ្នាំ​សោះ មាន​ចិត្ត​សប្បុរស​​បែប​នេះ​ឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​ទទឹម​គ្នា​នោះ​ដែរ លោក ឧកញ៉ា​បណ្ឌិត ភិរម្យ វិចិត្រ​ដា​រ៉ា ​ក៏​បាន​សរសេរ​សកម្មភាព​នេះ​ផុស​លើ​ផេក​លោក​​ឧកញ៉ា​រៀប​រាប់​ពី​សកម្មភាព​នេះ​ផង​ដែរ។ តាម​រយៈ​ផេក “ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា” បាន​សរសេរ​បែប​នេះ​ថា( កូនថ្លើមធំជាងឪ

ឪអោយកង់ កូន សុខចិត្តដោះ​ស្បែកជើងដែលកំពុងពាក់ឲ្យគេដែលមិនដែលមានស្បែកជើងពាក់ ! សុខចិត្តដើរជើងទទេត្រឡប់មកឡានដោយស្នាមញញឹម

សូមអរគុណលោកបណ្ឌិត ឡាយគីមឆេន ដែលផ្ដល់ជូនកង់ចំនួន 1 ដល់បក្មួយប្រុស ដែលមានជីវភាពក្រីក្រលំបាក ដើរ៣ គីឡូទៅដល់សាលា សុំកង់គេជិះ បាន ខ្លះ មិនបាន ខ្លះ បើឃើញផ្ទាល់ភ្នែក ទើបយល់ថា អ្នកក្រ លំបាកយ៉ាងណា !

អរគុណសប្បុរសជន

លោកស្រី ហ៊ែល ច័ន្ទបុប្ផា ដែលបានចូលរួមជាថវិកា ក៏ដូចជាចូលរួម ឲ្យលុយប្អូនទុកហូបបបររយៈពេល 6 ខែ”