ក្រុមហ៊ុន Adidas បានសម្រេចផ្អាកភាពជាដៃគូ ជាមួយសហព័ន្ធបាល់ទាត់របស់រុស្ស៊ីហើយ

អន្តរជាតិ

ក្រុមហ៊ុន​សម្ភារ​កីឡា​ Adidas បាន​ផ្អាក​ភាព​ជា​ដៃ​គូ​របស់ខ្លួន​ជាមួយ​សហព័ន្ធបាល់ទាត់របស់រុស្ស៊ី ពោលគឺផ្អែកទៅលើប្រតិកម្មចុងក្រោយ ចំពោះការលុកលុយរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ទៅលើប្រទេសអ៊ុយក្រែន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែងក្រុមហ៊ុនខ្នាតយក្សរបស់អាល្លឺម៉ង់​មួយ​នេះ​ បាន​ក្លាយ​ជាអ្នកផ្គត់ផ្គង់​ឧបករណ៍ និងសម្លៀកបំពាក់ ដល់ក្រុមជម្រើស​ជាតិរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០០៨ មកម្លេះ ដោយពួកគេថែមទាំងបានរចនាឈុតបាល់ទាត់ សម្រាប់ពួកគេ ក្នុងការប្រកួតពានរង្វាន់ World Cup ឆ្នាំ ២០១៨ នៅក្នុងប្រទេសរុស្ស៊ីទៀតផង ។ 

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បើតាមដំណឹងចុងក្រោយ បានបង្ហាញថា Adidas ឥឡូវនេះបានសម្រេចចិត្តផ្អាកកិច្ចព្រមព្រៀងជាមួយនឹងក្រុមជម្រើសជាតិរុស្ស៊ីហើយ ខណ:ពេលដែលអ្នកស្លាប់កំពុងតែបានកើនឡើង ដោយសារតែការវាយប្រហាររបស់កងកម្លាំង រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន ។

យ៉ាងណាមិញ ការសម្រេចចិត្តរបស់ Adidas នេះ បាន​កើត​ឡើង​បន្ទាប់​ពីក្រុម​បាល់ទាត់អង់គ្លេស Manchester United បានប្រកាសថា ពួកគេបានបញ្ចប់កិច្ចព្រមព្រៀង ដែលតម្លៃប្រមាណ ៤០ លានផោន ជាមួយក្រុមហ៊ុនអាកាសចរណ៍ Aeroflot ដែលគ្រប់គ្រងដោយរុស្ស៊ី ។

បន្ថែមពីនេះ កាលពីពេលថ្មីៗកន្លងទៅ សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA ក៏បានធ្វើការប្រកាស អំពីការផ្លាស់ប្តូរការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Champions League ពីទីក្រុង Saint Petersburg របស់ប្រទេសរុស្ស៊ី ទៅកាន់ទីក្រុងប៉ារីសវិញ ខណ:សហព័ន្ធក៏បានបញ្ចប់ភាពជាដៃគូ ក្នុងទំហំទឹកប្រាក់ប្រមាណ ៣៤ លានផោន ក្នុងមួយរដូវកាល ជាមួយនឹងក្រុមហ៊ុនថាមពល ដែលគ្រប់គ្រងដោយរដ្ឋរុស្ស៊ី Gazprom ទៀតផង ៕

ប្រភព: Mirror