៣​ខែ​តំបូង​នៅ​ឆ្នាំ ២០២២ ស្ថាបនិក Tesla របូត​ទ្រព្យសម្បត្តិ​ជិត ៥០ ពាន់​លាន​ដុល្លារ

អន្តរជាតិ

ចូល​ដល់​ឆ្នាំថ្មី​ភ្លាម មហាសេដ្ឋី Elon Musk ហាក់​ជួប​តែ​រឿង​ស៊យ​ផ្ទួនៗ ពោល​ខាត​ទ្រព្យសម្បត្តិ​អស់​រាប់​ពាន់​លាន​ដុល្លារ ខណៈ​ផែនការ​ចង់​ប្រជែង​ទីផ្សារ​នៅ​ឥណ្ឌា​ក៏​មាន​សង្ឃឹម​តិចតួច​ទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពី​ខែវិច្ឆិកា​ឆ្នាំ​ទៅ ស្ថាបនិក​ក្រុមហ៊ុន Tesla បាន​ជាប់ឈ្មោះ​ជាមហាសេដ្ឋី​មាន​បំផុត​ប្រចាំ​ប្រវត្តិសាស្ត្រ​ជាមួយ​នឹង​ទ្រព្យសម្បត្តិ​ប្រមាណ ៣៤០ ពាន់​លាន​ដុល្លារ តែ​មិន​បាន​ប៉ុន្មាន​ផង ទ្រព្យសម្បត្តិ​ទាំងនោះ​ក៏​បន្ត​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​មក​ទល់​បច្ចុប្បន្ន។

យោង​ទៅ​តាម​ការ​ចុះផ្សាយ​ពី​ Bloomberg Billionaires Index បាន​ឲ្យ​ដឹង​ថា តាំងពី​ឈាន​ចូល​ដល់​ឆ្នាំ ២០២២ មក Elon Musk បាន​របូត​ទ្រព្យធន​ប្រមាណ ៤៦,៤ ពាន់​លាន​ដុល្លារ ហើយ​គិត​ត្រឹម​ថ្ងៃទី ០២ មីនា ២០២២ ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី​អាមេរិក​មាន​ប្រមាណ ២២២ ពាន់​លាន​ដុល្លារ។

ដោយឡែក រឿង​ដែល​គួរ​ឲ្យ​ហួសចិត្ត​បំផុត​សម្រាប់​មហាសេដ្ឋី​មាន​បំផុត​លើ​លោក គឺ​កាលពី​ឆ្នាំទៅ លោក​របូត​ទ្រព្យសម្បត្តិ​ប្រមាណ ៣៥ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​ត្រឹម​តែមួយ​ថ្ងៃ បន្ទាប់​ពី​លោក​បង្ហោះសារ​លើ Twitter សួរ​ Follower របស់​ខ្លួន​ពី​ការ​សម្រេចចិត្ត​លក់​ភាគហ៊ុន ដែល​ធ្វើ​ឲ្យ​តម្លៃ​ហ៊ុន​របស់​ Tesla ដាំក្បាល​ចុះ​ជាខ្លាំង​ត្រឹម​រយៈពេល​មួយ​ថ្ងៃ៕

ប្រភព: nairametrics