ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ទ្រង់ឡាយព្រះហស្តលេខា ត្រាស់បង្គាប់ លោក ភូ ចាន់ដារិទ្ធ ជាឧកញ៉ា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
ភ្លាមៗបន្ទាប់ពីទទួលបានគោរមងារជាឧកញ៉ា លោកមានប្រសាសន៍ថា ទួលបង្គំជាខ្ញុំ ភូ ចាន់ដារិទ្ធ មានសេចក្តីរំភើបឥតឧប្បមា និងមហាកិត្តិយស ដែលបានព្រះមហាក្សត្រជីវិតដម្កល់លើត្បូងទ្រង់សព្វព្រះរាជហរទ័យប្រោសព្រះរាជទានគោរមងារជា ឧកញ៉ា ដល់ទួលព្រះបង្គំ។
សូមជម្រាបជូនថា លោក ភូ ចាន់ដារិទ្ធ បច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាយោបល់សមាគមរាជសីហ៍សាខា ខេត្តកំពង់ស្ពឺ និងម្ចាស់ក្រុមហ៊ុន CPDR Co.,LTD និងជា CEO SR Real Estate។
លើសពីនេះលោកក៏ជាអ្នកជំនួញមួយរូបដែលតែងតែបរិច្ចាគទឹកប្រាក់ និងធនធានសម្ភារៈផ្សេងទៀតជូនដល់រាជរដ្ឋាភិបាល ដែលហេតុបណ្តាលឱ្យប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ស្នើសុំក្រាបទូលថ្វាយដល់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ត្រាស់បង្គាប់ផ្តល់គោរមងារឧកញ៉ា នាពេលនេះ៕