អ្នកជំនួញ​រុស្ស៊ី​ម្នាក់​ប្រកាស​ផ្ដល់​រង្វាន់​ ១ លាន​ដុល្លារ សម្រាប់​បុគ្គល​ណា​ដែល​អាច​ចាប់ខ្លួន Putin បាន

អន្តរជាតិ

កាលពី​ពេលកន្លងទៅ​នេះ អ្នកជំនួញ​ជនជាតិ​រុស្ស៊ី​ម្នាក់​បាន​ប្រកាស​ថា នឹង​ផ្ដល់​ប្រាក់​រង្វាន់ ១ លាន​ដុល្លារ​ទៅ​កាន់​មន្ត្រី​យោធា​ណា​ក៏​ដោយ ឲ្យ​តែ​អាច​ចាប់ខ្លួន​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​ មិនខ្វល់​ថា​ក្នុង​សភាព​ “ស្លាប់ ឬ​ រស់”​ឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បុគ្គល​ដែល​ថ្លើមធំ​ហ៊ាន​ដាក់​សេចក្ដី​ប្រកាស​ចាប់ខ្លួន​មេដឹកនាំ​ខាងលើ​គឺ​មាន​ឈ្មោះ​ថា Alex Konanykhin ជា​សហគ្រិន និង​ជា​អតីត​ធនាគារិក បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ដែល​មាន​ខ្លឹមសារ​ដូច​បាន​រៀបរាប់ បន្ទាប់​ពី​ប្រទេស​លោក​ខាងលិច​ចេញមុខ​ដោះស្រាយ​បញ្ហា​រុស្ស៊ី​វាយប្រហារ​ទៅ​កាន់​អ៊ុយក្រែន។

Konanykhin បាន​បង្ហោះសារ​នៅ​លើ Facebook របស់​លោក​កាលពី​ថ្ងៃអង្គារ​ថា នឹង​ផ្ដល់​ប្រាក់រង្វាន់​ជូន​ដល់​មន្ត្រី​យោធា​រូបណា​ដែល​អាច​ចាប់ខ្លួន​ Putin បាន បន្ទាប់ពី​លោក​ចោទ​ថ្នាក់ដឹកនាំ​រូបនេះ​ថា ” Putin គឺជា​ឧក្រិដ្ឋជន​សង្គ្រាម​ក្រោម​ច្បាប់​រុស្ស៊ី និង​អន្តរជាតិ”។

បញ្ជាក់​ដែរ​ថា សហគ្រិន​ជនជាតិ​រុស្ស៊ី​ម្នាក់​នេះ​បាន​ចាប់ផ្ដើម​ជំនួញ​តាំងពី​វ័យក្មេង ហើយ​ក្នុង​វ័យ ២៥ ឆ្នាំ លោក​ធ្លាប់​បង្កើត​អាជីវកម្ម​ដល់​ទៅ​ជាង ១០០ ក្រុមហ៊ុន​ឯណោះ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​ពី The Washington Post ក្នុង​ឆ្នាំ ១៩៩៦។ បច្ចុប្បន្ន Konanykhin កំពុង​រស់នៅ​ទីក្រុង New York និង​ជា CEO នៃ​ក្រុមហ៊ុន TransparentBusiness ដែលជា​វេទិកា​ការងារ​ឌីជីថល​មួយ ខណៈ​ទ្រព្យសម្បត្តិ​របស់​បុរស​ម្នាក់​នេះ​គឺ​មាន​ប្រមាណ​ជាង ៣០០ លាន​ដុល្លារ៕

ប្រភព: Newsweek