ក្រុមហ៊ុន​យក្ស Honda ប្រកាស​ចាប់ដៃ​ជាមួយ Sony ដើម្បី​បង្កើត​យានយន្ត​អគ្គិសនី

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ ក្រុមហ៊ុន​យក្ស​របស់​ជប៉ុន Honda Motor Co Ltd និង​ Sony Group Corp បាន​ប្រកាស​ថា ពួកគេ​បាន​ព្រមព្រៀង​ចាប់ដៃ​គ្នា​ក្នុង​ការ​បង្កើត និង​លក់​នូវ​យានយន្ត​អគ្គិសនី​នា​ពេល​ឆាប់ៗ​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន​ទាំង ២ ខាងលើ​ក៏​បាន​និយាយ​ទៀត​ថា ពួកគេ​នឹង​ចាប់ផ្ដើម​រៀបចំ​គម្រោងការ​ផលិត​នៅ ក្នុង​ឆ្នាំ​នេះ និង​រំពឹង​ថា​អាច​ដាក់លក់​ម៉ូដែល​តំបូង​នៅក្នុង​ឆ្នាំ ២០២៥។

សម្រាប់​កិច្ចសហការ​មួយ​នេះ​ផងដែរ Honda មាន​តួនាទី​រ៉ាប់រង​ក្នុង​ការ​ផលិត ខណៈ Sony នឹង​ធានា​នូវ​ប្រព័ន្ធ​ដំណើរ​ការ​ដ៏​ទំនើប​របស់​រថយន្ត ស្របពេល​ប្រធាន​ក្រុមហ៊ុន​ទាំង ២ បាន​បើក​សន្និសីទសារព័ត៌មាន​ស្ដី​ពី​កិច្ចសហការ​មួយ​នេះ​ជា​ផ្លូវការ​នៅ​ទីក្រុង​តូក្យូ​កាលពី​ពេលថ្មីៗ​នេះ។

ប្រភព: Kelo