នាវាទំនើបតម្លៃជាង ៧០លានដុល្លាររបស់មហាសេដ្ឋីរុស្សុី ត្រូវបានអាជ្ញាធរអ៊ីតាលីរឹបអូស

អន្តរជាតិ

នាវាទំនើបរបស់មហាសេដ្ឋីរុស្ស៊ី Alexey Mordashov ត្រូវបានអាជ្ញាធរអ៊ីតាលីរឹបអូសកាលពីថ្ងៃសុក្រ ទី៤ ខែមីនា ឆ្នាំ២០២២ នៅឆ្នេរសមុទ្រ Imperia។ នេះបើតាមការឲ្យដឹងពីលោក Ferdinando Giugliano ទីប្រឹក្សាប្រព័ន្ធផ្សព្វផ្សាយរបស់នាយករដ្ឋមន្ត្រី Mario Draghi នៅលើ Twitter។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាវាទំនើបនេះ ឈ្មោះថា «Lady M Yacht» មានតម្លៃជាង ៧០លានដុល្លារអាមេរិក ជាការរឹបអូសបន្ទាប់ពីការដាក់ទណ្ឌកម្មមកលើមហាសេដ្ឋីចំនួន ៦ នាក់កាលពីថ្ងៃចន្ទសប្តាហ៍នេះ។ ការដាក់ទណ្ឌកម្មធ្វើឡើងក្រោយរុស្សុីបានវ៉ៃលុកចូលកាន់កាប់ក្នុងប្រទេសអ៊ុយក្រែនជាងមួយសប្តាហ៍ ខណៈគិតមកទល់ពេលនេះមិនទាន់មានដំណោះស្រាយនៅឡើយ។

ជនជាតិរុស្ស៊ីចំនួន ២០ នាក់ ដែលបានជាប់ចំណាត់ថ្នាក់ក្នុងចំណោមអ្នកមានបំផុត ៥០០ របស់ពិភពលោកនៅលើសន្ទស្សន៍មហាសេដ្ឋី របស់ទស្សនាវដ្តី Bloomberg។

មហាសេដ្ឋី Mordashov មានអាយុ 56 ឆ្នាំបានបង្កើតទ្រព្យសម្បត្តិពីការលក់ដែកថែប ខណៈឥឡូវនេះគឺជាអ្នកមានបំផុតទី ៤ របស់រុស្ស៊ីដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ២០.១ ពាន់លានដុល្លារ។

លើសពីនេះ លោកក៏ជាម្ចាស់ភាគហ៊ុនធំជាងគេនៅក្នុងក្រុមហ៊ុនទេសចរណ៍អាល្លឺម៉ង់ TUI AG ដែលក្រុមប្រឹក្សាភិបាលរបស់លោកបានលាលែងពីតំណែងក្នុងសប្តាហ៍នេះបន្ទាប់ពីមានទណ្ឌកម្មពីប្រទេសសមាជិក NATO។

នាវា Lady M Yacht ត្រូវបានសាងសង់កាលពីឆ្នាំ ២០១៣ ដោយក្រុមហ៊ុន Palmer Johnson Yachts ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងរចនាដោយក្រុមហ៊ុនស្ថាបត្យកម្មកងទ័ពជើងទឹកអ៊ីតាលី Nuvolari Lenard ។ នាវាទំនើបនេះមានសមត្ថភាពផ្ទុកភ្ញៀវ ១២ នាក់ និងបុគ្គលិកនាវិក ១៤ នាក់៕