ខេត្តព្រះសីហនុបានទទួលជើងហោះហើរលើកដំបូង ដែលចុះនៅព្រលានយន្តហោះខេត្តព្រះសីហនុ។
ថ្លែងក្នុងពិធីសម្ពោធអគារមន្ទីរពេទ្យនៅខេត្តត្បូងឃ្មុំនៅព្រឹកនេះ សម្តេចតេជោហ៊ុន សែន បានប្រដូចវ៉ាក់សាំងកូវីដគឺជាសេដ្ឋកិច្ច។
សម្តេចតេជោបានលើកឡើងថា បើគ្មានវ៉ាក់សាំងក៏គ្មានការបើកប្រទេស ហើយក៏គ្មានការធ្វើដំណើរនោះដែរ។
ប្រមុខរដ្ឋាភិបាលក៏បានលើកពីជើងហោះហើរមកខេត្តព្រះសីហនុនៅយប់មិញនេះ ដែលជាជើងហោះហើរពាណិជ្ជកម្មលើកដំបូងមកខេត្តជាប់សមុទ្រនេះ។ ប្រមុខរដ្ឋាភិបាលថ្លែងបញ្ជាក់ថា បើកម្ពុជាគ្មានសុវត្ថិភាពទេ ក៏គ្មានការធ្វើដំណើរនោះដែរ ហើយអ្នកវិនិយោគក៏មិនចង់មកធ្វើពាណិជ្ជកម្មនោះដែរ។
ការចាក់ស្រោចវ៉ាក់សាំងកន្លងមក បានធានាការរស់រានដែលផ្តល់ឱកាសសម្រាប់ពលរដ្ឋចេញប្រកបរបររកស៊ី និងទាក់ទាញការវិនិយោគពីក្រៅប្រទេស៕