រុស្ស៊ីបង្ខំចិត្តប្តូរទៅប្រើប្រាស់កាតរបស់ចិនវិញ ខណ: Visa , Mastercard កំពុងកាត់ផ្តាច់ប្រតិបត្តិការ

អន្តរជាតិ

ធនាគារកណ្តាលរបស់រុស្ស៊ី បាននិយាយកាលពីថ្ងៃអាទិត្យថា ប័ណ្ណឥណទានចេញដោយធនាគាររុស្ស៊ី ដែលប្រើប្រព័ន្ធទូទាត់ Visa និង Mastercard នឹងត្រូវឈប់ដំណើរការ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែងធនាគារកណ្តាលរបស់រុស្ស៊ី បានបញ្ជាក់ទៀតថា Visa និង Mastercard ក៏នឹងផ្អាកដំណើរការ នៅខាងក្រៅប្រទេសផងដែរ ចំពោះកាតដែលចេញដោយក្រុមហ៊ុនបុត្រសម្ព័ន្ធ ក្នុងស្រុក ដែលជារបស់ធនាគារបរទេសបរទេសនោះ ។

យ៉ាងណាចំពោះការហាមឃាត់នេះ បានកើតឡើង បន្ទាប់ពីក្រុមហ៊ុនទូទាត់របស់សហរដ្ឋអាមេរិក Visa Inc និង Mastercard Inc បាននិយាយថា ពួកគេកំពុងផ្អាកប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ី ដោយបានចូលរួមក្នុងចំណោមក្រុមហ៊ុនបរទេសជាច្រើនទៀត ដែលកំពុងដាក់ទណ្ឌកម្ម និងព្យាយាមកាត់ផ្តាច់ទំនាក់ទំនងអាជីវកម្មជាមួយប្រទេសរុស្ស៊ី ចំពោះការរំលោភបំពានលើអ៊ុយក្រែន ។

ហើយទន្ទឹមនឹងបញ្ហានេះផងដែរ ធនាគារកណ្តាលរបស់រុស្ស៊ី បាននិយាយថាខ្លួនគ្រោងនឹងចេញកាតថ្មី សម្រាប់ប្រជាជនរបស់ខ្លួន ដោយងាកមកប្រើប្រាស់ប្រព័ន្ធទូទាត់ UnionPay របស់ប្រទេសចិនវិញ ខណ:ដែលកាតនេះ គឺអាចប្រើប្រាស់បាន នៅក្នុងប្រទេសចំនួន ១៨០ ។

គួរបញ្ជាក់ផងដែរថា UnionPay បានដំណើរការជាមួយធនាគារធំៗ នៅក្នុងប្រទេសរុស្ស៊ីរួចទៅហើយ ដូចជា Sberbank និង Tinkoff ហើយនៅក្នុងពេលឆាប់ៗនេះ ធនាគារកណ្តលរបស់រុស្ស៊ី នឹងចាប់ផ្តើមចេញប័ណ្ណ UnionPay រួមជាមួយប្រព័ន្ធទូទាត់ក្នុងស្រុក Mir ផងដែរ ៕

ប្រភព: Usnews