សម្ដេចតេជោ ហ៊ុន សែន មិនអនុញ្ញាត​ឲ្យ​ចាក់វ៉ាក់សាំងកូវីដ-១៩ ហួសសុពលភាពឲ្យប្រជាពលរដ្ឋឡើយ

សង្គម​ និង​សេដ្ឋកិច្ច

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសមិនអនុញ្ញាតឱ្យចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ហួសសុពលភាពឱ្យប្រជាពលរដ្ឋនោះឡើយ។ សម្ដេចតេជោ ហ៊ុន សែន ប្រកាសបែបនេះ នៅក្នុងសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បើទោះបីកម្ពុជាអត់មានវ៉ាក់សាំង ក៏មិនប្រើវ៉ាក់សាំងដែលហួសសុពលភាពនោះឡើយ ។

សម្ដេចតេជោ ក៏បានណែនាំឱ្យក្រសួងសុខាភិបាល និងគណៈកម្មាធិការប្រយុទ្ធប្រឆាំងជំ​ងឺ​កូវីដ-១៩ ត្រូវពិភាក្សាពិនិត្យលើសុពលភាពវ៉ាក់សាំង ដែលប្រទេសជាដៃគូ ផ្ដល់មកឱ្យកម្ពុជាឱ្យបានត្រឹមត្រូវ ៕