សម្ដេចតេជោ ហ៊ុន សែន ចាត់​ទុក​វ៉ាក់​សាំង​បង្ការជំងឺ​កូវីដ​-១៩ ជាសេដ្ឋកិច្ច

សង្គម​ និង​សេដ្ឋកិច្ច

ថ្លែងពីក្នុងសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអោយនិយមន័យ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ថាជាសេដ្ឋកិច្ច។ ការអោយនិយមន័យបែបនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន លើកឡើងថា បើគ្មានការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ បង្កើតភាពសាំក្នុងសហគមន៍នោះទេ គឺមិនអាចកើតមានឡើយទំនាក់ទំនងទីផ្សារ និងសកម្មភាពសេដ្ឋ​កិច្ច។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតជោ ក៏បានលើកឡើងថា បើគ្មានវ៉ាក់សាំងទេ ឆ្នាំនេះ នឹងមិនអាចប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិបាននោះទេ ប៉ុន្តែដោយសារមានវ៉ាក់សាំង ឆ្នាំនេះចូលឆ្នាំនឹងធ្វើធម្មតា។

គួរបញ្ជាក់ថា តាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ បានបង្ហាញថា កម្ពុ​ជា​​បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាជននៅទូទាំងប្រទេស ដែលរាប់ចាប់ពីអាយុ៣ឆ្នាំឡើង បានប្រមាណ ៩១,៨៣ភាគរយ ធៀបនឹងចំនួនប្រជាជនសរុប១៦លាន ៕