កាលពីពេលថ្មីៗនេះ ធនាគារពិភពលោកបានបញ្ចេញថវិកាប្រមាណ ៧២៣ លានដុល្លារជាថវិកាជំនួយ និងកម្ចីដល់ប្រទេសអ៊ុយក្រែនដែលកំពុងស្ថិតក្រោមការឈ្លានពានរបស់ប្រទេសរុស្ស៊ី។
កញ្ចប់ជំនួយនេះផងដែរគឺរាប់បញ្ចូលទាំងកម្ចីពីធនាគារពិភពលោកកាលពីពេលកន្លងទៅប្រមាណ ៣៥០ លានដុល្លារផងដែរ។
បន្ថែមពីនោះ ធនាគារពិភពលោកក៏បានសន្យាដែរថា នឹងព្យាយាមស្វែងរកជំនួយបន្ថែម ៣ ពាន់លានដុល្លារបន្ថែមទៀតសម្រាប់ប្រទេសអ៊ុយក្រែន នៅរយៈពេលប៉ុន្មានខែខាងមុខទៀត។ នៅក្នុងសេចក្ដីប្រកាសនោះផងដែរ ពួកគេក៏បានសន្យាទៀតថា នឹងជួយដល់ប្រទេសជិតខាងអ៊ុយក្រែនដែលស្វាគមន៍ជនភៀសខ្លួនទៅកាន់ប្រទេសរបស់ពួកគេប្រមាណ ១,៧ លាននាក់។
“ធនាគារពិភពលោកនឹងឈរជាមួយប្រជាជនអ៊ុយក្រែន។ នេះគឺជាជំហានតំបូងដែលពួកយើងអាចជួយដល់ពួកគេបាន និងអាចស្រោចស្រង់ស្ថានការណ៍សេដ្ឋកិច្ចតិចតួចនៅពេលនេះ”។ នេះបើតាមសម្ដីរបស់ប្រធាននៃធនាគារពិភពលោក David Malpass៕
ប្រភព: CNN