ឧកញ៉ា ឃុនថាវង្ស ផនផាន់ និងលោកជំទាវ ម៉ន ដានី ស្ថាបនិកបុរី KP Developer Land & House ឧបត្ថម្ភថវិកាចំនួន ២ម៉ឺនដុល្លារ ដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
នៅក្នុងឱកាសនេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត TYDA សូមថ្លែងអំណរគុណដល់ម្ចាស់បុរី KP ដែលបានបរិច្ចាគទឹកប្រាក់ដើម្បីរួមចំណែកជាមួយសមាគមក្នុងការផ្តល់នូវសេវាសុខភាព ពិនិត្យ និងព្យាបាលជំងឺនៅតាមមូលដ្ឋានដោយឥតគិតថ្លៃ ក្នុងបុព្វហេតុលើកកម្ពស់សុខមាលភាពជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។
សមាគមគ្រូពេទ្យស្ម័គ្រចិត្ត TYDA គឺជាសមាគមមួយដែលចូលរួមប្រយុទ្ធប្រឆាំងជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់មេរោគកូវីដ-១៩ និងកិច្ចការព្យាបាលជំងឺជាច្រើនកន្លែងផ្សេងទៀត៕