នៅពេលដែលការឈ្លានពានរបស់ប្រទេសរុស្ស៊ី ទៅលើអ៊ុយក្រែន នៅតែកំពុងបន្ត វាបានធ្វើឱ្យក្រុមហ៊ុនធំៗជាច្រើន ចាប់ផ្តើមបញ្ឈប់ការលក់ផលិតផល និងផ្តល់សេវាកម្មទាំងអស់របស់ពួកគេ នៅក្នុងប្រទេសនេះ ។
ជាក់ស្តែងរុស្ស៊ី បានចូលឈ្លានពានអ៊ុយក្រែន នៅថ្ងៃទី ២៤ កុម្ភៈ បន្ទាប់ពីមានភាពតានតឹងកាន់តែខ្លាំងឡើងអស់ពេលជាច្រើនខែ ដែលធ្វើឱ្យប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ឈានដល់ការបើកប្រតិបត្តិការកងទ័ព និងបង្កើនកម្លាំងរុស្ស៊ី នៅតាមបណ្តោយព្រំដែនអ៊ុយក្រែន ។
ជាមួយបញ្ហានេះ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស មិនបានឈរឱបដៃមើលនោះទេ ដោយសុទ្ធសឹងតែបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរទៅលើរុស្ស៊ី រួមទាំងដាក់គោលជាពិសេសទៅលើប្រធានាធិបតី លោក ពូទីន ទៀតផង។
ហើយយ៉ាងណា ចាប់តាំងពីពេលនោះមក បានធ្វើឱ្យបណ្តាសហគ្រាស ក្រុមហ៊ុនអាជីវកម្មធំៗ ប្រកាសដកខ្លួនជាបន្តបន្ទាប់ និងបានកាត់ផ្តាត់ទំនាក់ទំនងជាមួយប្រទេសរុស្ស៊ីតែម្តង ។
ដោយឡែកខាងក្រោមនេះ គឺជាបញ្ជីឈ្មោះក្រុមហ៊ុន ដែលបានចាកចេញ ឬកាត់ផ្តាច់ទំនាក់ទំនងជាមួយរុស្ស៊ី ។
ក្រុមហ៊ុន ឥន្ធនៈហ្វូស៊ីល
- BP
- Equrinor
- Exxon
- Shell
ក្រុមហ៊ុន រថយន្ត និងយន្តហោះ
- Airbus and Boeing
- Caterpillar
- Daimler Truck
- Ferrari
- Ford
- Harley-Davidson
- Mercedes-Benz
- Stellantis
- Renault
- Toyota
- Volkswagen
- Volvo
ក្រុមហ៊ុន លក់ទំនិញប្រើប្រាស់
- Adidas
- Puma
- Airbnb
- Budvar
- Carlsberg
- Disney
- Estee Lauder
- H&M
- Ikea
- Nike
- Richemont
- Sony Interactive
- Swatch Group
- TJX Cos
- Uniqlo
ក្រុមហ៊ុន ផលិតកម្ម
- Deere & Co
- Gerneral Electric
- Honeywell
ក្រុមហ៊ុន អាហារ និងភេសជ្ជ:
- Coca-Cola , Pepsi, Starbucks
- Little Caesars
- McDonald’s
- Nestle
- Papa John’s
- Unilever
ប្រព័ន្ធទូទាត់ និងក្រុមហ៊ុនគណនេយ្យ
- Deloitte
- Discover
- Goldman Sachs
- JPMorgan
- Moody’s
- Visa, Mastercard និង American Express
ក្រុមហ៊ុន ដឹកជញ្ជូនតាមកប៉ាល់
- FedEx និង UPS
- Western Union
ក្រុមហ៊ុន បច្ចេកវិទ្យា
- Apple
- Dell
- Fortinet
- Juniper Network
- Meta
- Netflix
- Spotify
- Trimble
- TikTok
យ៉ាងណាក៏ដោយ នៅមានក្រុមហ៊ុនជាច្រើនទៀត ដែលយើងមិនបានលើកយកមកបង្ហាញអស់ ខណ:ពេលដែលពួកគេព្យាយាមបិទ ឬផ្អាកអាជីវកម្ម នៅក្នុងប្រទេសរុស្ស៊ី ចំពេលទណ្ឌកម្មសេដ្ឋកិច្ចរបស់ពិភពលោក លើប្រទេសមួយនេះ កំពុងតែមានការកើនឡើងជាលំដាប់ ៕
ប្រភព: CBS News