ក្រុម​ប៉ូលិស​សិង្ហបុរី​ចាប់ខ្លួន​ជន​សង្ស័យ ២៣៦ នាក់​ចំពោះ​ករណី​ឆបោក ក្នុង​ទំហំ​ទឹកប្រាក់​ជិត ៤ លាន​ដុល្លារ

អន្តរជាតិ

ក្រោយ​បើក​ការ​ស៊ើបអង្កេត​ប្រមាណ ២ សប្ដាហ៍ ក្រុម​ប៉ូលិស​សាំងហ្គាពួរ SPF បាន​ចាប់ខ្លួន​ជនសង្ស័យ​ប្រមាណ ២៣៦ នាក់ អំពី​ករណី​ឆបោក និង​លាងលុយ​កខ្វក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែក ជនសង្ស័យ​ដែល​ត្រូវបាន​ឃាត់ខ្លួន​ទាំងអស់​នោះ​ត្រូវបាន​ប៉ូលិស​សន្និដ្ឋាន​ថា ជាប់ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​យ៉ាងតិច ៧៨៧ ករណី រាប់​បញ្ចូល​តាំង​ការ​បោកបញ្ឆោត​តាម​អ៊ីនធឺណិត ការបោកប្រាស់តាម​ប្រព័ន្ធ​អេឡិចត្រូនិក ការក្លែងបន្លំតាមអ៊ីមែលអាជីវកម្ម ការក្លែងបន្លំការក្លែងបន្លំផ្លូវការរបស់ប្រទេសចិន និងរដ្ឋាភិបាល ការបោកប្រាស់វិនិយោគ ការបោកប្រាស់ការងារ និងការបោកប្រាស់ប្រាក់កម្ចី។ នេះ​បើ​តាម​ការ​អះអាង​របស់ SPF កាលពី​ថ្ងៃទី ១១ មីនា។

បើ​តាម​ប្រភព​ដដែល​បាន​បង្ហើប​ទៀត​ថា ជនរងគ្រោះ​ដែល​ស្ថិតនៅ​ក្នុង​ករណី​ឆបោក​មួយ​នេះ​គឺ​បាន​បាត់បង់​ទឹកប្រាក់​ច្រើនជាង ៥,១ លាន​ដុល្លារ​សាំងហ្គាពួរ ឬ​ប្រមាណ ៣,៧ លាន​ដុល្លារ​អាមេរិក។

ក្នុង​ចំណោម​ជនសង្ស័យ​ទាំង ២៣៦ នាក់​នោះ មាន ១៥៨ នាក់​ជា​មនុស្សប្រុស ខណៈ ៧៨ នាក់​ទៀត​ជា​មនុស្សស្រី ស្របពេល​ពួកគេ​មាន​វ័យ​ចន្លោះ​ពី ១៤ ទៅ ៧២ ឆ្នាំ។ សម្រាប់​ការ​ផ្ដន្ទាទោស​វិញ គឺ​អាច​នឹង​ប្រឈម​មុខ​នឹង​ការ​ជាប់ពន្ធនាគារ​ប្រមាណ ១០ ឆ្នាំ​ និង​ប្រាក់​ពិន័យ​ផ្សេងៗ។

ក្នុង​ករណី​រក​ឃើញ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ការ​លាងលុយ ជនសង្ស័យ​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ដល់ ១០ ឆ្នាំ​ ឬ​បង់ប្រាក់ពិន័យ​កន្លះ​លាន​ដុល្លារ​សាំងហ្គាពួរ ឬក៏​ទទួល​ពិន័យ​ទាំង ២ តែម្ដង។

ស្របពេលអ្នកដែលត្រូវបានផ្តន្ទាទោសពីបទធ្វើអាជីវកម្មដើម្បីផ្តល់សេវាបង់ប្រាក់ប្រភេទណាមួយក្នុងប្រទេសសិង្ហបុរីដោយគ្មានអាជ្ញាប័ណ្ណប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ៣ ឆ្នាំ ពិន័យជាប្រាក់រហូតដល់ ១២៥ ០០០ ដុល្លារសិង្ហបុរី ឬទាំងពីរ​តែម្ដង៕

ប្រភព: CNA