ឡើងថ្លៃខុសគ្នា តែតម្លៃសាំង និងម៉ាស៊ូត នឹងត្រូវកំណត់លក់ ១លីត្រ ៥៣០០រៀល ដូចគ្នាចាប់ពីថ្ងៃនេះតទៅ

សង្គម​ និង​សេដ្ឋកិច្ច

នាព្រឹកថ្ងៃទី១៦ ខែមីនានេះ ក្រសួងពាណិជ្ជកម្ម ទើបប្រកាសការកំណត់តម្លៃប្រេងសាំងថ្មី គិតចាប់ពីថ្ងៃទី១៦ ខែមីនា រហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២២។ ក្នុងនោះ ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយប្រេងនានាទូទាំងប្រទេស សម្រាប់តម្លៃប្រេងសាំងធម្មតាត្រូវលក់តម្លៃ ៥.៣០០រៀល/លីត្រ (ឡើងចំនួន៥០០រៀល) និងប្រេងម៉ាស៊ូតត្រូវលក់តម្លៃ ៥.៣០០រៀល/លីត្រ (ឡើងចំនួន៨០០រៀល)៕

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព