Hyundai បើកដំណើរការរោងចក្ររថយន្តអគ្គិសនីដំបូងអង្អស់ នៅក្នុងប្រទេសឥណ្ឌូនេស៊ី

អន្តរជាតិ

កាលពីថ្ងៃពុធទី ១៦ មីនា ក្រុមហ៊ុន Hyundai Motor Group បានបើកដំណើរការរោងចក្រផលិតរថយន្តអគ្គិសនីថ្មី ដំបូងបង្អស់នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលនេះគឺជាផ្នែកមួយនៃគោលដៅរបស់ប្រធានាធិបតី លោក Joko Widodo ក្នុងការអភិវឌ្ឍន៍ ខ្សែសង្វាក់ផ្គតផ្គង់ រថយន្ត EV ពេញលេញ ដោយប្រើប្រាស់ធនធានរ៉ែ របស់ប្រទេស ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង នៅក្នុងពិធីសម្ពោធរោងចក្រថ្មីនេះ លោក Widodo បាននិយាយថា រដ្ឋាភិបាលកំពុងផ្តល់ការលើកទឹកចិត្ត និងបានលុបចោលខ្សែខណ្ឌក្រហម ដើម្បីព្យាយាមជំរុញ ក្នុងការវិនិយោគ និងអភិវឌ្ឍទៅលើ EV ។

លើសពីនេះ ប្រធានាធិបតីរូបនេះ បន្តទៀតថា ” យើងត្រូវតែក្លាយជាតួអង្គសំខាន់ ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់រថយន្តអគ្គិសនី ជាសកល។ ប្រទេសយើងមានធនធានរ៉ែធំៗ ដែលអាចប្រើប្រាស់ សម្រាប់ការអភិវឌ្ឍលើវិស័យនេះបាន ” ។

គួរឱ្យដឹងផងដែរថា ប្រទេសឥណ្ឌូនេស៊ី គឺជាអ្នកផលិតរ៉ែនីកែលដ៏សំខាន់បំផុត ដែលជាធាតុផ្សំ សម្រាប់ធ្វើជាអាគុយរថយន្តអគ្គិសនីតែម្តង ។

បញ្ជាក់ទៀតថា ការអភិវឌ្ឍន៍ទៅលើធនធានធម្មជាតិរបស់ឥណ្ឌូនេស៊ី គឺជាគោលដៅសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រធានាធិបតីលោក Widodo ដើម្បីទាក់ទាញការវិនិយោគពីបរទេស និងបង្កើតការងារនៅក្នុងស្រុកផងដែរ ៕​

ប្រភព: CNA