កាលម្សិលមិញនេះ លោក សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន ជីប ម៉ុង ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងក្រសួង និងក្រុមហ៊ុនលើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធសំណង់។
លោក សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងកោតសរសើរដល់ក្រុមហ៊ុនជីប ម៉ុង ដែលជាក្រុមហ៊ុនក្នុងស្រុកដ៏ធំ ដែលធ្លាប់មានកិច្ចសហប្រតិបត្តិការយ៉ាងល្អកន្លងមកជាមួយក្រសួង លើការសាងស្នាដៃល្អៗជាច្រើនទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំណង់។
តំណាងគណៈប្រតិភូក្រុមហ៊ុនជីប ម៉ុង ក៏បានធ្វើបទបង្ហាញអំពីប្រតិបត្តិការការងារអាជីវកម្ម និងសកម្មភាពការងារសំខាន់ៗរបស់ក្រុមហ៊ុនទាក់ទងនឹងការផលិតផលិតផលនានាមានដូចជា ដែក ស៊ីម៉ង់ត៍ បំពង់ជ័រ ក្បឿង ប្រតិបត្តិការធនាគារ សេវាកម្មសណ្ឋាគារ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗជាដើម៕