រូបភាព​​ថ្មី​បង្ហាញ​ពី​ គម្រោង​កំពង់ផែ​ទេសចរណ៍​ខេត្តកំពត សាងសង់​​ជិត​រួចរាល់ ១០០ ភាគរយ

សង្គម​ និង​សេដ្ឋកិច្ច

រូបភាពជាច្រើន​សន្លឹក​ បាន​​បង្ហាញ​ពី​គម្រោង​អភិវឌ្ឍ​កំពង់ផែទេសចរណ៍​អន្តរជាតិ​ខេត្ត​កំពត កំពុង​ដំណើរការ​ជិត​ឈាន​ទៅ​បញ្ចប់​ការ​សាងសង់​​​ ១០០ ភាគរយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កំពង់ផែទេសចរណ៍អន្តរជាតិខេត្ត​កំពត បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ក្រោម​ហិរញ្ញប្បទាន​ប្រមាណ ៨លានដុល្លារ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលមានទីតាំងលើដីទំហំ ៤ ហិកតា នៅស្រុកទឹកឈូ។

​កំពង់ផែដែល​មាន​ជម្រៅ​ទឹក ៤,៥ ម៉ែត្រនេះ អាចឱ្យនាវាដែលដឹកអ្នកដំណើរចាប់ពី ៣០០ ទៅ ៤០០ នាក់ ចូលចតបាន។

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត គឺជាច្រកចេញចូលនាវាទេសចរណ៍ភ្ជាប់ពីប្រទេសថៃ និងវៀតណាម ចូលមកខេត្តកំពត ដែលជាខេត្តមាត់សមុទ្រមួយនៃខេត្តជាប់សមុទ្រទាំង ៤ នៃប្រទេសកម្ពុជា៕