អ្នកប្រដាល់​គុន​ចំរុះ​ Paddy Pimblett គម្រាម​វាយ​មហាសេដ្ឋី​ Mark Zuckerberg ដោយសារ​រឿង​មួយ

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ អ្នកប្រដាល់​គុន​ចំរុះ Paddy Pimblett ទើប​នឹង​ប្រកួត​បាន​ជ័យ​ជំនះ​ទៅ​លើ​គូប្រជែង Kazula Vargas នៅ​សង្វៀន UFC London ហើយ​ក្រោយ​ទទួល​បាន​ជោគជ័យ​មួយ​នេះ កីឡាករ​ខាងលើ​បាន​បោះ​ពាក្យសម្ដី​ទៅ​កាន់​គូប្រជែង​ឯទៀត ដែល​ក្នុង​នោះ​ក៏​មាន​ឈ្មោះ​មហាសេដ្ឋី​មួយ​រូប​ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកមាន​បំផុត​ដែល​ត្រូវបាន The Baddy ចុចឈ្មោះ​នៅ​ក្នុង​បទសម្ភាសន៍​គឺ Mark Zuckerberg ដោយ Pimblett បាន​អះអាង​ថា មូលហេតុ​ដែល​លោក​ចង់​វាយ​ Mark គឺ​ដោយសារ​ក្រុមហ៊ុន Instagram របស់​មហាសេដ្ឋី​រូបនេះ​តែងតែ​បិទ​គណនី​ផ្លូវការ​របស់​ខ្លួន​ជា​ច្រើន​ដង។

” Mark Zuckerberg ខ្ញុំ​ពិត​ជា​ចង់​វាយ​ជាមួយ​អ្នក​ខ្លាំង​ណាស់ ព្រោះ​ខ្ញុំ​ពិត​ជា​ធុញ​នឹង​ទង្វើ​របស់​អ្នក ធុញ​នឹង​ការ​បិទ​គណនី Instagram របស់​ខ្ញុំ ខណៈ​អ្វី​ដែល​ខ្ញុំ​តែងតែ​ធ្វើ​គឺ ជា​ការ​ជួយ​ដល់​សប្បុរសធម៌ និង​ប្រជាជន​ដែល​មាន​បញ្ហា​ស្មារតី​ប៉ុណ្ណោះ។ អ្នក​គឺ​ពិតជា​មនុស្ស​គួរ​ឲ្យ​ស្អប់​ខ្លាំង​បំផុត”។ នេះ​បើ​តាម​សម្ដី​របស់ Pimblett បាន​ប្រាប់​ទៅ​កាន់​សារព័ត៌មាន​ក្រោយ​ចប់​ការ​ប្រកួត។

បញ្ជាក់​ដែរ​ថា បច្ចុប្បន្ន​ប្រធាន​ក្រុមហ៊ុន Meta លែង​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​អ្នកមាន​បំផុត​លើ​លោក​ទាំង ១០ រូប​ហើយ បន្ទាប់​ពី​តម្លៃ​ហ៊ុន​នៃ​ក្រុមហ៊ុន​មួយ​នេះ​ដាំក្បាល​ចុះ​ជាខ្លាំង​កាលពី​ប៉ុន្មាន​សប្ដាហ៍​មុន ដែល​ធ្វើ​ឲ្យ​មហាសេដ្ឋី​ Facebook ធ្លាក់​តំណែង​មក​ត្រឹម​លេខ ១២ ជាមួយ​ទ្រព្យសម្បត្តិ​ប្រមាណ ៨០ ពាន់​លាន​ដុល្លារ៕

ប្រភព: essentallysports