កាលពីពេលថ្មីៗនេះ អង្គការសហប្រជាជាតិបានបញ្ចេញរបាយការណ៍អំពីបញ្ជីឈ្មោះប្រទេសរួសរាយបំផុតទាំង ២០ នៅលើពិភពលោកប្រចាំឆ្នាំ ២០២២ ខណៈវាបានមកពីការចម្រាញ់ចេញពីប្រទេស ១៤៦ ទូទាំងពិភពលោក ខណៈកន្លងមកមាន ១៥០ ប្រទេសចូលរួម។
ការកំណត់បានថាប្រទេសមួយជាប្រទេសរួសរាយ គឺមានច្រើនលក្ខខណ្ឌ ដោយ UN ផ្ដោតសំខាន់លើកត្តា GDP ការគាំទ្រសង្គម ប្រព័ន្ធសុខភាព សេរីភាពនៃការបញ្ចេញមតិ ភាពថ្លៃថ្នូរ និងសូម្បីតែកម្រិតនៃអំពើពុករលួយជាដើមនៃប្រទេសនីមួយៗ។
ផ្អែកទៅលើកត្តាសំខាន់ៗទាំងប៉ុន្មានខាងលើ UN បានរៀបបញ្ជីឈ្មោះមួយដែលចាត់ទុកប្រទេស ២០ ជាប្រទេសរួសរាយបំផុតលើលោក ដែលមានដូចខាងក្រោម៖
- ប្រទេសហ្វាំងឡង់
- ប្រទេសដាណឺម៉ាក
- ប្រទេសអ៊ីស្លង់
- ប្រទេសស្វីស
- ប្រទេសហូឡង់
- លុចសំបួរ
- ស៊ុយអែត
- ន័រវែស
- អ៊ីស្រាអែល
- នូវែលសេឡង់
- អូទ្រីស
- អូស្ត្រាលី
- អៀរឡង់
- អាល្លឺម៉ង់
- កាណាដា
- សហរដ្ឋអាមេរិក
- ចក្រភពអង់គ្លេស
- សាធារណរដ្ឋឆែក
- បែលហ្ស៊ិក
- បារាំង
បញ្ជាក់ដែរថា ចំណែកឯប្រទេសដែលទទួលបានងារជាប្រទេសគ្មានភាពរាក់ទាក់បំផុតនោះគឺ អាហ្វហ្គានីស្ថាន លីបង់ និងហ្ស៊ីមបាវ៉េ៕
ប្រភព: Luxurylaunches