មន្ត្រី​ជាន់ខ្ពស់​របស់​រុស្ស៊ី​មួយ​រូប​ទម្លាយ​ថា អាមេរិក​មាន​បំណង​ចង់​ផ្ដួល​រលំ​រុស្ស៊ី

អន្តរជាតិ

កាលពី​ថ្ងៃពុធ​កន្លង​ទៅ​នេះ មន្ត្រី​ជាន់ខ្ពស់ និង​ជិតស្និទ្ធ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​បង្ហើប​ឲ្យ​ដឹង​ថា សហរដ្ឋអាមេរិក​មាន​បំណង​ចង់​បង្កាច់​បង្ខូច ចង់​បង្ក​សង្គ្រាម​ផ្ទៃក្នុង និង​ផ្ដួល​រលំ​រុស្ស៊ី​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ នេះ​បើ​តាម​សម្ដី​របស់​លោក Dmitry Medvedev បាន​និយាយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អនុលេខាក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី​ខាងលើ បាន​បន្ថែម​ទៀតថា គម្រោង​ការ​ដែល​អាមេរិក​រៀបចំ​នេះ គឺ​នឹង​គ្មាន​ថ្ងៃ​អាច​ទទួល​បាន​ជោគជ័យ​ឡើយ ដ្បិត​រដ្ឋាភិបាល​រុស្ស៊ី​នឹង​ធ្វើ​គ្រប់បែបយ៉ាង​ដើម្បី​រារាំង​មហិច្ឆតា​មួយ​នេះ។

អតីត​ប្រធានាធិបតី​អំឡុង​ឆ្នាំ ២០០៨ ដល់ ២០១២ រូបនេះ​បាន​បញ្ជាក់​ច្បាស់ៗ​ទៀត​ថា ក្នុង​ករណី​ដែល​ផែនការ​របស់​អាមេរិក​ពិតជា​សម្រេច​បាន​ នោះ​ពិភពលោក​នឹង​ជួប​វិនាសកម្ម​ដ៏​អាក្រក់​មួយ​មិន​ធ្លាប់​មាន​ជា​មិនខាន៕

ប្រភព: RT