អង់គ្លេស​ត្រៀម​ផ្ដល់​ស្បៀង​តម្លៃ​ជិត ៣ លាន​ដុល្លារ ដល់​ទីក្រុង​អ៊ុយក្រែន​

អន្តរជាតិ

កាលពី​ថ្ងៃសៅរ៍​កន្លង​ទៅ​នេះ រដ្ឋាភិបាល​នៃ​ចក្រភពអង់គ្លេស​បាន​និយាយថា ពួកគេ​នឹង​ជួយ​ជា​ស្បៀងអាហារ​ប្រមាណ ២ លានផោន ដែល​គិត​ជា​លុយ ២.៦ លាន​ដុល្លារ ទៅ​កាន់​តំបន់​​អ៊ុយក្រែន​ដែល​កំពុង​ឡោមព័ទ្ធ​ដោយ​ទាហាន​រុស្ស៊ី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រំលឹក​ដែរ​ថា ការ​ឈ្លានពាន​របស់​រុស្ស៊ី​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​គឺ​មាន​រយៈពេល​ជាង ១ ខែ​មក​ហើយ ប៉ុន្តែ​អ៊ុយក្រែន​នៅ​តែ​អាច​ការពារ​ទីក្រុង​សំខាន់ៗ​ពី​ការ​វាយ​ប្រហារ​របស់​កម្លាំង​រុស្ស៊ី ដែល​ធ្វើ​ឲ្យ​កងទ័ព​រុស្ស៊ី​គ្មាន​ជម្រើស ក្រៅពី​ឡោមព័ទ្ធ​ទីក្រុង​របស់​ពួកគេ​ជា​បណ្ដោះអាសន្ន។

ដោយឡែក រដ្ឋាភិបាល​អង់គ្លេស​បាន​បង្ហើប​ថា ពួកគេ​នឹង​បញ្ជូន​ឡាន​ដឹក​អាហារ​ ២៥ គ្រឿង​ដែល​ផ្ទុក​ដោយ​អាហារ​ក្រៀមក្រោះ អាហារ​កំប៉ុង និង​ទឹក​ជាដើម ដោយ​ដឹក​ចេញពី​ប្រទេស​ប៉ូឡូញ និង​ស្លូវ៉ាគី​តាម​រយៈ​ផ្លូវថ្នល់ និង​ខ្សែ​រថភ្លើង ទៅ​កាន់​ទីក្រុង​ដែល​មាន​ហានិភ័យ​ខ្ពស់​នៅ​ប្រទេស​អ៊ុយក្រែន។

“​អ៊ុយក្រែន​គឺ​ពិត​ជា​កំពុង​មាន​តម្រូវការ​ជា​ចាំបាច់ ជាមួយ​ប្រជាជន​ជាច្រើន​ដែល​កំពុង​ជាប់គាំង​នៅ​ទីតាំង​ដែល​មិនមាន​អាហារ​ និង​ទឹក​គ្រប់គ្រាន់។ ពួកយើង​នឹង​សហការ​ជាមួយ​ដៃគូ​តាម​ព្រំដែន ដើម្បី​ធានា​ថា​ស្បៀងអាហារ​ទាំងនេះ​នឹង​ដឹក​ដល់​កន្លែង​ដែល​ប្រជាជន​នៅ​ទីនោះ​ត្រូវការ ឲ្យ​បាន​លឿន​បំផុត​តាម​ដែល​អាច​ធ្វើទៅបាន”។ នេះ​បើ​តាម​សម្ដី​របស់​ទីប្រឹក្សា​មនុស្សធម៌​របស់​ការិយាល័យ​បរទេស​អង់គ្លេស​បាន​និយាយ៕

ប្រភព: Kelo