ភ្ញៀវទេសចរណ៍ជាង២០ម៉ឺននាក់បានទៅទស្សនាតំបន់ផ្សេងៗក្នុងព្រះរាជាណាចក្រកម្ពុជានាចុងខែមីនានេះ ដែលវាជាមោទនភាពមួយក្នុងបរិបទកូវីដ១៩សម្រាប់កម្ពុជា។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
យោងតាមតួលេខភ្ញៀវទេសចរណ៍ផ្ទៃក្នុងរបស់រដ្ឋមន្ត្រីលោកថោង ខុន បានឲ្យដឹងថា នៅចុងសប្ដាហ៍ទី៤ខែមីនាពោលគឺថ្ងៃទី២៦-២៧ ខែមីនា ឆ្នាំ២០២២ មានភ្ញៀវចំនួន ២០៦,១២១ នាក់ ក្នុងនោះភ្ញៀវជាតិ ១៩៣,៥៨២ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១២,៥៣៩ នាក់។
គោលដៅទេសចរណ៍សំខាន់ៗមាន ខេត្តព្រះសីហនុ ៣១,៥៨៧ នាក់ រាជធានីភ្នំពេញ ២៨,៦០៨ នាក់ ខេត្តបាត់ដំបង ២៣,៩៨០ នាក់ ខេត្តកំពត ២២,៧០២ នាក់ ខេត្តសៀមរាប ១៧,៥៣០ នាក់ ខេត្តកែប ១៥,២៤៦ នាក់ ខេត្តពោធិ៍សាត់ ១០,៦៥២ នាក់។
ខាងក្រោមនេះជាស្ថិតិភ្ញៀវទេសចរណ៍ទូរទាំងប្រទេសក្នុងព្រះរាជាណាចក្រកម្ពុជា៖