សម្តេចតេជោ ហ៊ុន សែន បានថ្លែងនាឱកាសអញ្ជើញសម្ពោធដាក់ដំណើរការជាផ្លូវការនូវអគារជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េនៅព្រឹកមិញនេះ សណ្ឋាគារនៅខេត្តព្រះសីហនុ ភ្ញៀវកក់ពេញអស់ហើយសម្រាប់ការស្នាក់នៅក្នុងឱកាសបុណ្យចូលឆ្នាំ។
ខេត្តព្រះសីហនុជាខេត្តប៉ូលសេដ្ឋកិច្ច និងជាខេត្តទេសចរណ៍ដែលមានឆ្នេរសមុទ្រដ៏ស្រស់ស្អាតទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកកម្សាន្ត។
កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥១ តភ្ជាប់រវាងផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៤ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ សម្តេចនឹងទៅសម្រាកលម្ហែនៅខេត្តព្រះសីហនុ ហើយនឹងមុជទឹកសមុទ្រលេងកម្សាន្តផងដែរ។
សម្ដេចតេជោបានបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំខាលខាងមុខនេះនឹងអនុញ្ញាតិឲ្យរៀបចំឡើង ដែលនឹងផ្តល់ឱកាសដល់ពលរដ្ឋទូទាំងប្រទេសអាចប្រារព្ធពិធីកម្សាន្តសប្បាយជួបជុំគ្រួសារ។
ទោះជាយ៉ាងណាសម្ដេចតេជោបានអំពាវនាវដល់ឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន បន្តរក្សាគម្លាត ពាក់ម៉ាស់ លាងដៃ ដើម្បីទប់ស្កាត់បង្ការការចម្លងមេរោគកូវីដ១៩ក្នុងសហគមន៍៕