សេដ្ឋកិច្ចឌីជីថល របស់ទីក្រុងហូជីមិញ ត្រូវបានប៉ាន់ប្រមាណថា មានតម្លៃជាង ៨ ពាន់លានដុល្លារ កាលពីឆ្នាំមុន

អន្តរជាតិ

យោងតាមការសិក្សាមួយ បានបង្ហាញឱ្យដឹងថា សេដ្ឋកិច្ចឌីជីថល គឺមានប្រហែល ១៥% នៃផលិតផលក្នុងស្រុកសរុប របស់ទីក្រុងហូជីមិញទាំងមូល ឬស្មើ ៨,២៧ ពាន់លានដុល្លារ កាលពីឆ្នាំ ២០២១ កន្លងទៅ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង ការសិក្សាដែលបានចេញផ្សាយដោយវិទ្យាស្ថាន HCMC ដែលសិក្សាទៅលើការអភិវឌ្ឍន៍ បាននិយាយថា សមាមាត្រនៃពាណិជ្ជកម្មអេឡិចត្រូនិក ត្រូវបានប៉ាន់ប្រមាណ នៅចន្លោះ ១៣,៧១៥ ដល់ ១៥,៧២%  ។

មិនតែប៉ុណ្ណោះ វិទ្យាស្ថានខាងលើ បានបង្ហាញទៀតថាការសិក្សានេះ គឺផ្អែកទៅលើទិន្នន័យពី Google , Temmasek រួមទាំង Bain & Company និងពីនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនាក់ទំនងទីក្រុងស្តីពីការផលិត Hardware និង Software , មាតិកាឌីជីថល និងសេវាកម្មព័ត៌មានវិទ្យា ផងដែរ ។

គួរឱ្យដឹងថា នៅឆ្នាំ ២០២០ ទីក្រុងហូជីមិញ បានកំណត់គោលដៅនៃការបង្កើនសមាមាត្រពាណិជ្ជកម្មឌីជីថល ដល់ ២៥% នៅឆ្នាំ ២០២៥ និង ៤០% នៅឆ្នាំ ២០៣០ ។

លោក Lam Dinh Thang ប្រធាននាយកដ្ឋាន HCMC បាននិយាយថា សេដ្ឋកិច្ចឌីជីថលមានសក្តានុពលខ្លាំង ដោយសារទីក្រុងមានអ្នកប្រើប្រាស់ស្មាតហ្វូន និងអ៊ីនធឺណិតច្រើនជាងគេ នៅទូទាំងប្រទេស ។

លើសពីនេះ លោកបានបន្ថែមទៀតថា ទីក្រុងហូជីមិញ បានផ្តល់អាទិភាព ដល់ការផ្លាស់ប្តូរផ្នែកឌីជីថល នៅក្នុងវិស័យចំនួន ១០ ដូចជា ការថែទាំសុខភាព ការអប់រំ ការដឹកជញ្ជូន ហិរញ្ញវត្ថុ ធនាគារ ទេសចរណ៍ កសិកម្ម ភស្តុភា បរិស្ថាន ថាមពល និងធនធានមនុស្ស ៕

ប្រភព: VN Express