ក្រុមហ៊ុន Evergrande ប្រកាស​លក់​ភាគហ៊ុន​គម្រោង​មួយ​នៅ​ទីក្រុង​មហាសេដ្ឋី​តម្លៃ​ជិត ៦០០ លាន​ដុល្លារ

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ ក្រុមហ៊ុនChina Evergrande បាន​ប្រកាស​ថា ពួកគេ​នឹង​លក់​ភាគហ៊ុន និង​កម្មសិទ្ធិ​សាងសង់​នៃ​គម្រោង Crystal City Project ក្នុង​តម្លៃ​ប្រមាណ ៣,៦៦ ពាន់​លាន​យ៉ន់ ឬ​ប្រហែល ៥៧៥ លាន​ដុល្លារ។ នេះ​បើតាម​ការ​អះអាង​ពី Hong Kong Stock Exchange។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែក គម្រោង​មួយនេះ​គឺ​កំពុង​សាងសង់​នៅ​ក្នុង​ទីក្រុង Hangzhou ដែល​ទើប​នឹង​ជាប់​ចំណាត់​ថ្នាក់​ជា​ទីក្រុង​មាន​មហាសេដ្ឋី​រស់នៅ​ច្រើន​បំផុត​លើ​លោក​ទាំង ១០ ផង​ដែរ។

មូលហេតុ​ដែល​ធ្វើ​ឲ្យ​ Evergrande បង្ខំ​ចិត្ត​លក់​ភាគហ៊ុន​នៃ​គម្រោង​ដ៏​អស្ចារ្យ​មួយនេះ​គឺ ដោយសារ​ពួកគេ​មិនមាន​លទ្ធភាព​បន្ត​ការ​សាងសង់​ ដោយសារ​ជាប់​បំណុល​ច្រើន​ពេក ហើយ​ប្រាក់​ដែល​ទទួល​បាន​ពី​ការ​លក់​ភាគហ៊ុន​នឹង​យក​ទៅ​ដោះស្រាយ​បំណុល​មួយ​ចំនួន​នៅ​ទីក្រុង​​Hangzhou។​

បញ្ជាក់​ដែរ​ថា កាលពី​សប្ដាហ៍​មុន ក្រុមហ៊ុន​អចលនទ្រព្យ​ដែល​មាន​បំណុល​ច្រើន​បំផុត​លើ​លោក​មួយ​នេះ​បាន​ប្រកាស​ថា ពួកគេ​នឹង​រៀបចំ​ឯកសារ​ជាមួយ​ម្ចាស់​បំណុល​នៅ​ចុងខែ​កក្កដា បន្ទាប់​ពី​បញ្ហា​ហិរញ្ញវត្ថុ​បណ្ដាល​ឲ្យ​មាន​ការ​យឺតយ៉ាវ​ក្នុង​ការ​បញ្ចេញ​ថវិកា​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន៕

ប្រភព: theedgemarkets