យោងតាម Facebook របស់ ក្រសួងសុខាភិបាល បាន ឲ្យ ដឹងថា ក្រសួង ជំនាញ មួយ នេះ បានចេញ នូវ សេចក្តីជូនដំណឹង មួយ ដោយបាន ជម្រាបជូន ទៅដល់ លោក លោកស្រី ប្រធាន មន្ទីរ។
សុខាភិបាល
រាជធានី ខេត្ត ឱសថការី ដែល
ទទួលបន្ទុក បច្ចេកទេស នៃ
គ្រឹះស្ថាន លក់ ឱសថ និង សាធារណជន
ទាំងអស់ ថា ក្រសួងសុខាភិបាល
បាន ស្រាវជ្រាវ និង ពិនិត្យឃើញ
មាន ឱសថ ឈ្មោះ
PROME-NIC FL/40 suger coated tablets ផលិត ដោយ គ្រឹះស្ថាន ឱសថ ឈ្មោះ USA-NIC PHARMA Co., Ltd ប្រទេស វៀតណាម កំពុង ចែកចាយ ដោយ គ្មាន លិខិត បញ្ជិកា ពី ក្រសួងសុខាភិបាល។
សេចក្តីប្រកាស បានបញ្ជាក់ ថា អាស្រ័យ ដូច បាន ជម្រាប ជូន ខាងលើ និង អនុលោម តាមច្បាប់ ស្តីពី ការគ្រប់គ្រង ឱសថ និង ច្បាប់ វិសោធនកម្ម ច្បាប់ ស្តីពី ការគ្រប់គ្រង ឱសថ ក្រសួងសុខាភិបាល មាន វិធានការ ដូចតទៅ ៖
១. ភ្នាក់ងារ ត្រួតពិនិត្យ ឱសថ ត្រូវ សហការ ជាមួយ មន្ទីរ សុខាភិបាល រាជធានី ខេត្ត ឱសថការី ដែល ទទួលបន្ទុក បច្ចេក ទេស នៃ គ្រឹះស្ថាន លក់ ឱសថ និង អាជ្ញា ធរមាន សមត្ថកិច្ច ដើម្បី តាមដាន រក ជនខិលខូច មក ផ្តន្ទាទោស និង ប្រមូល ឱសថ ឈ្មោះ PROME-NIC FL/40 suger coated tablets គ្មាន លេខ បញ្ជិកា មក កម្ទេចចោល។
២. លោក លោកស្រី ឱសថការី ដែល ទទួលបន្ទុក បច្ចេក ទេស នៃ គ្រឹះស្ថាន លក់ ឱសថ ទាំងអស់ ត្រូវ បញ្ឈប់ ការចែក ចាយ និង តាំង លក់ ឱសថ ឈ្មោះ PROME-NIC FL/40 suger coated tablets គ្មាន លេខ បញ្ជិកា ជាបន្ទាន់។
៣. គ្រប់ មន្ទីរ សុខាភិបាល រាជធានី ខេត្ត ត្រូវមាន វិធានការ ណែនាំ ឱ្យបាន ទូលំទូលាយ ដល់ គ្រប់ សេវា សុខាភិបាល ឯកជន និង គ្រឹះស្ថាន លក់ ឱសថ ទាំងអស់ ឱ្យ ឈប់ ប្រើប្រាស់ និង លក់ ឱសថ ឈ្មោះ PROME-NIC FL/40 suger coated tablets គ្មាន លេខ បញ្ជិកា នេះ តទៅទៀត។
៤. ក្រសួងសុខាភិបាល នឹងមាន វិធានការ តឹងរឹង ទៅតាម ផ្លូវច្បាប់ ចំពោះ ជនខិលខូច ម្ចាស់ សេវា សុខាភិបាល ឯកជន និង គ្រឹះស្ថាន លក់ ឱសថ ទាំងអស់ ដែល នៅតែ បន្ត ចែកចាយ ឬ តាំង លក់ ឱសថ ខុសច្បាប់ ខាងលើ។
សេចក្តីប្រកាស ដដែល បាន បញ្ជាក់ថា ករណី បាន ជួប ឬ ប្រទះឃើញ ជន ណា កំពុង លក់ ចែកចាយ ឬ ផ្សព្វផ្សាយ ផលិតផល ខាងលើនេះ សូម ប្រញាប់ ផ្តល់ព័ត៌មាន ឬ ត្រូវការ ព័ត៌មាន បន្ថែម ពី នាយកដ្ឋាន ឱសថ ចំណីអាហារ បរិក្ខារ ពេទ្យ និង គ្រឿងសម្អាង សូម ទំនាក់ទំនង តាម ទូរស័ព្ទ លេខ ០១១ ៥៧៤ ៧៨៧ និង ០១២ ៩៨៣ ៣៣៤៕
ប្រភព៖ all111.com