ក្រុមហ៊ុនវៀតណាម VinFast គ្រោងបោះទុន ២ ពាន់លានដុល្លារ សាងសង់រោងចក្ររថយន្ត EV នៅសហរដ្ឋអាមេរិក

អន្តរជាតិ

ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត VinFast របស់វៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយរដ្ឋ North Carolina ក្នុងទឹកដីសហរដ្ឋអាមេរិក ដើម្បីសាងសង់រោងចក្រមួយតម្លៃ ២ ពាន់លានដុល្លារ ដើម្បីផលិតរថយន្តក្រុង និងរថយន្តអគ្គិសនី រួមទាំងអាគុយ EV ផងដែរ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែងក្រុមហ៊ុន VinFast បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា រោងចក្រមួយនេះ គ្រោងនឹងបញ្ចប់ការសាងសង់ នៅខែកក្កដា ឆ្នាំ ២០២៤ ខណ:វាអាចមានសមត្ថភាពក្នុងការផលិតរថយន្តបាន ១៥០ ០០០ គ្រឿង ក្នុងមួយឆ្នាំ ។ ហើយការវិនិយោគនៅក្នុងរោងចក្រថ្មីនេះ អាចនឹងកើនឡើងទ្វេដង ដល់ ៤ ពាន់លានដុល្លារ ។

មិនតែប៉ុណ្ណោះ ការប្រកាសនេះ គឺជាជំហានចុងក្រោយមួយ របស់ VinFast ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធដ៏ធំរបស់ក្រុមហ៊ុនឯកជនខ្នាតយក្សវៀតណាម Vingroup ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំបំផុតមួយ នៅលើពិភពលោក ។

គួរឱ្យដឹងថា ក្រុមហ៊ុនបានកំណត់គោលដៅលក់រថយន្តរបស់ខ្លួន ចំនួន ៤២ ០០០ គ្រឿងនៅឆ្នាំនេះ បន្ទាប់ពីពួកគេបានចាប់តផ្តើមចែកចាយរថយន្តនៅសហរដ្ឋអាមេរិក កាណាដា បារាំង អាល្លឺម៉ង់ ខណ:ប្រទេសហូឡង់ នឹងចាប់ផ្តើមនៅចុងឆ្នាំ ២០២២ ខាងមុខ ។

បន្ថែមពីនេះ VinFast បានបញ្ជាក់កាលពីខែមករាថា ក្រៅពីងអាមេរិកខាងជើង ពួកគេក៏គ្រោងនឹងបង្កើតរោងចក្រ នៅក្នុងប្រទេសអាល្លឺម៉ង់ផងដែរ ៕

ប្រភព: VN Express