ទីក្រុង Mariupl ​រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង ខណៈ​អ៊ុយក្រែន និង​រុស្ស៊ី​យល់ព្រម​បើក​ច្រក​របៀង​ជម្លៀស​ប្រជាជន

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ ច្រក​របៀង​ជម្លៀស​ប្រជាជន​នៅ​ទីក្រុង Mariupolត្រូវបាន​អនុម័ត​ដោយ​ភាគី​ទាំងសងខាង​គឺ អ៊ុយក្រែន និង​រុស្ស៊ី បន្ទាប់​ពី​មាន​ការ​អន្តរាគមន៍​ពី​អង្គការ​កាកបាទ​ក្រហម​អន្តរជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​រដ្ឋាភិបាល​អ៊ុយក្រែន​បាន​ទម្លាយ​ឲ្យ​ដឹង​ថា ពួកគេ​បាន​ទទួល​ព័ត៌មាន​តាម​រយៈ​គណៈកម្មាធិការ​អន្តរជាតិ​នៃ​អង្គការ​កាកបាទ​ក្រហម​អំពី​ការ​សម្រេច​កិច្ច​ព្រមព្រៀង​បើក​ច្រករបៀង​ជម្លៀស​ប្រជាជន​ពី​ទីក្រុង Mariupol ទៅ​កាន់​ទីក្រុង Berdiansk។

ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនIryna Vereshchuk បាន​និយាយ​ថា៖ “​ពួក​យើង​នឹង​បញ្ជូន​រថយន្ត​ក្រុង ៤៥ គ្រឿង ដែល​ ២៨ គ្រឿង​នឹង​ត្រូវ​ឆ្លងកាត់​ចំណុច​ត្រួតពិនិត្យ​របស់​រុស្ស៊ី​នៅ Vasylivka ខណៈ ១៧ គ្រឿង​ទៀត​គឺ​បាន​ចាកចេញពី Zaporizhzhia ហើយ”។

“​ពួក​យើង​នឹង​ធ្វើគ្រប់យ៉ាង​ដើម្បី​ធានា​ថា រថយន្ត​ទាំងអស់​នឹង​ទៅ​ដល់​ទីក្រុង Mariupol នៅ​ថ្ងៃនេះ និងអាច​នាំយក​ប្រជាជន​គ្រប់រូប​ដែល​មិន​ទាន់​បាន​ចាកចេញ​ពី​ទីក្រុង​មួយ​នេះ”។

បញ្ជាក់​ដែរ​ថា យោង​តាម​ឯកសារ​បញ្ចេញ​ដោយ​រដ្ឋាភិបាល​អ៊ុយក្រែន​បាន​បង្ហើប​ថា អគារ​ប្រហែល ៩០% ទូទាំង​ទីក្រុង Mariupol គឺ​រង​ការ​ខូចខាត និង​បោះបង់ចោល បន្ទាប់​កង​កម្លាំង​រុស្ស៊ី​ធ្វើការ​ទម្លាក់​គ្រាប់បែក​កាលពី​ប៉ុន្មាន​រយៈកាល​មុន​នេះ៕

ប្រភព: CNN